ព័ត៌មាន
ចម្ការទុរេនអាយុកាលជាង៤០ឆ្នាំមួយកន្លែងនៅខេត្តកែបល្បីថាមានរសជាតិឆ្ងាញ់ខុសពីតំបន់ដទៃ
កែប ៖ ចម្ការមួយកន្លែងនៅតំបន់ជាប់ភ្នំខ្វាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានអាយុកាលជាង៤០ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្ននៅតែអាចប្រមូលផលទាំងដើមចាស់ និងដើមថ្មី ហើយបើតាមម្ចាស់ចម្ការថា ទុរេននេះមានសាច់ក្រាស់ រសជាតិឆ្ងាញ់ខុសពីទុរេនតំបន់ដទៃ ធ្វើឲ្យតម្លៃទីផ្សារល្អនិងមិនពិបាកលក់។
កសិករម្ចាស់ចម្ការ លោក ហេង សិទ្ធបានឲ្យដឹងថា លោកបានបន្តការងារថែទាំទុរេនពីឪពុក ទុរេននៅទីនេះភាគច្រើនជាពូជដើម ដែលដាំបន្តពីជំនាន់ដូនតា ហើយដោយសារអំណោយផលពីដី និងអាកាសធាតុជាប់តំបន់ភ្នំ និងខ្យល់ជំនោរសមុទ្រផងនោះ ធ្វើឱ្យផ្លែទុរេនមានរសជាតិផ្អែម ឈ្ងុយ សាច់ក្រាស់។ បច្ចុប្បន្ន ទុរេនកំពុងប្រមូលផល និងលក់បានតម្លៃល្អ ដោយភាគច្រើនមានម៉ូយមកទិញដល់ចម្ការ។
ជាមួយគ្នានេះលោក លី ចាន់វាសនា មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា ទុរេននៅតំបន់ភ្នំខ្វាវត្បិតដើមចាស់ តែអាចនៅផ្តល់ផល និងមានគុណភាពល្អ ដោយកសិករភាគច្រើនផ្តោតលើការប្រើប្រាស់ជីធម្មជាតិ និងជីសរីរាង្គ ដែលអាចរក្សាគុណភាពដី និងទុរេនមានអាយុវែង ហើយធានាដល់សុវត្ថិភាពអ្នកទទួលទានថែមទៀតផង។
គួរបញ្ជាក់ថា តំបន់ភ្នំខ្វាវ នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ត្រូវបានចាត់ទុកជាតំបន់មានសក្តានុពលលើដំណាំហូបផ្លែ និងដំណាំកសិកម្មចម្រុះ ដោយសារអំណោយផលពីធម្មជាតិ និងដីមានជីជាតិល្អ៕ ដោយ ៖ សារីម




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT