ព័ត៌មាន
គ្រួសារកងទ័ពជួរមុខ និងយុវជន ចងចាំជានិច្ចពីគំរូវីរភាពរបស់វីរៈកងទ័ពជួរមុខ និងកងនគរបាល ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងប្តេជ្ញាថានឹងចូលរួមថែរក្សាសន្តិភាពឱ្យបានជានិរន្តរ៍។
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សហប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ការចូលរួមបរិច្ចាគនូវធនធាន ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុង “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឬតាមរយៈសកម្មភាពផ្សេងៗ គឺបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួយសង្គ្រោះដល់កុមារ ទារក និងស្ត្រីមានផ្ទៃឲ្យមានសុខភាពល្អ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និង “ពិធីសំណេះសំណាល ជាមួយគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា” និង “កម្មពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា យុទ្ធនាការនេះ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ហើយជាការសំខាន់ទៀតនោះ គឺការបំផុសស្មារតីខ្មែរជួយខ្មែរ ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានសិស្ស និស្សិត មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន គ្រឹះស្ថានឯកជន និងសាធារណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដើម្បីរម្លឹក និងបំផុសចលនាចូលរួមបរិច្ចាគពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នារក្សានូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតាទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏អាចទទួលបានសេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាពផងដែរ ។
ជាមួយនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រ មូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលជាការបង្ហាញយ៉ាងច្បាស់ថា មិនថានៅទីកន្លែងណា មិនថាពេលវេលាណា ខ្មែរតែងតែបារម្ភ ស្រឡាញ់ និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយតែងតែជួយគ្នាទៅតាមគ្រប់មធ្យោបាយ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផា មានប្រសាសន៍ថា ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផាត្រូវការចំណាយថវិកាតិចចំនួន ១២ម៉ឺនដុល្លារ ឬប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដើម្បីរក្សានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យ ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅខេត្តសៀមរាប ដែលមានការផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ រួមទាំងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ។
ក្នុងពេលចូលរួមបរិច្ចាគថវិកាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែថា ការចូលរួមបរិច្ចាគនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ ពីសុខភាពរបស់ទំពាំងស្នងឫស្សី ដើម្បីឲ្យពួកគេមានសុខភាពល្អ បន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ ហើយឯកឧត្តមប្ដេជ្ញានឹងជួយផ្សព្វផ្សាយបន្ត ទៅដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ចូលរួមបរិច្ចាគថវិកា ក្នុងយុទ្ធនាការនេះ ។
សូមរំលឹកថា បន្ទាប់ពីដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់នូវសេវាព្យាបាលប្រកបដោយគុណភាព និងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្ត្រីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ។ ដើម្បីលើកកម្ពស់ ជ្រោមជ្រែង និងបន្តបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ នៅឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តួចផ្តើមបង្កើត “មូលនិធិគន្ធបុប្ផា” ដែលជាមូលនិធិផ្លូវការតែមួយគត់ បើកទទួលមូលនិធិសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស ៕ អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា