ព័ត៌មាន
ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ជនជាតិចិន០៤នាក់ ដែលសកម្មចូលបន្លំលួចលុយ ក្នុងផ្ទះដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវបង្ក្រាបបាននៅចំណុច
សណ្ឋាគារអន្តជាតិ ផ្លូវ ១២២ កែង២២៥ ក្រុម១២ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌទួលគោក ខណ្ឌកំបូល និងខណ្ឌច្បារអំពៅ ក្រោមបទបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ក្រុមជនសង្ស័យមានឈ្មោះ ១-ឈ្មោះ YANG FU DE , ទី២ឈ្មោះ TAN YANGY ភេទប្រុស , ទី៣ឈ្មោះ WANG YINFU និងទី៤ឈ្មោះ CHEN ZHIQIN ។
ក្រុមទាំងនេះ បានធ្វើសកម្មភាព០៣លើក ដោយ ករណីទី១ ប្រព្រឹត្តិឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩ និង០៤នាទីព្រឹក ស្ថិតនៅចំណុចផ្ទះលេខ ៩២Aផ្លូវco1 ភូមិក្ដីតាកុយ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីទី២ ប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៦ នៅចំណុចលេខ ១៣៩ផ្លូវ បេតុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ករណីទី៣ ប្រព្រឹត្តិទៅនៅថ្ងែទី២៦ ខែឧសភាឆ្នាំ២០២៦ ស្ថិតក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ ត្រូវបញ្ជូនខ្លួនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា