ព័ត៌មាន
ត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
សៀមរាប៖ ខណ្ឌរដ្ឋបាលជលផលសៀមរាមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ត្រីប្រមាណពីរតោនបានងាប់នៅកន្លែងអភិរក្សតាមោក ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង៤,៣០នាទី។
លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង ដែលបានកំពុងយាមការពារនៅកន្លែងអភិរក្សជលផលតាមោក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យត្រីងាប់នេះ គឺនៅប៉ុន្មានថ្ងៃនេះ អាកាសធាតុមានសភាពក្តៅខ្លាំង ហើយទឹកនៅកន្លែងអភិរក្សក៏រីងរាក់ខ្លាំង នៅសល់កម្ពស់ប្រមាណ០,១ម៉ែត្រ ទៅ០,៤ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យទឹកក្តៅខ្លាំងរហូតដល់បាតដី មិនតែប៉ុណ្ណោះ ពុំមានខ្សល់បក់ទៀត ធ្វើឱ្យហប់ខ្សល់ខ្លាំង ធ្វើឱ្យមានកង្វះអ៊ុកស៊ីសែន ទើបធ្វើឱ្យត្រីងាប់។
នៅថ្ងៃទី២៨ ខែឧសភា នេះ ផ្នែករដ្ឋបាលជលផលដំដែក, សង្កាត់រដ្ឋបាលជលផលសូទ្រនិគម, រដ្ឋបាលឃុំកំពង់ឃ្លាំង និងកងកម្លាំងបង្រ្កាបបទល្មើនេសាទតំបន់ប្រតិបត្តិការសឹករងខេត្ត, កងពលតូច ង៧០ និងយោធភូមិភាគ៥ បានចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងកើតហេតុ អំពីត្រីងាប់នេះ។
ប្រភេទត្រីដែលងាប់ មានដូចជា ត្រីរៀល ត្រីក្រុស ត្រីឆ្ពិន ត្រីខ្មាន់ ត្រីឆ្លាំង និងត្រីក្រពាត់ ប្រហែលជា២០០០គីឡូក្រាម៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣