ព័ត៌មាន
កងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
ស្ដូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ តំណាង សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់កងទ័ពមានសុទិដ្ឋិនិយមចំពោះស្ដូបអនុស្សាវរីយ៍នេះដែលជានិមិត្តសញ្ញាសន្តិភាព។
នៅល្ងាចថ្ងៃទី២៩ ខែឧសភានេះ កងទ័ពដែលបានឆ្លងកាត់ក្នុងសង្គមស៊ីវិល បានប្រាប់ BTV ឲ្យដឹងថា ការសាងសង់ស្តូបអនុស្សាវរីយ៍ន យោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង បានបង្ហាញពីការបង្រួបបង្រួមជាតិ និងការរលំរលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នៅក្នុងភូមិសាស្រ្តភូមិភាគីបី ព្រមទាំងមានតម្លៃខ្លាំងណាស់សម្រាប់យុជនជំនាន់ក្រោយសិក្សារៀនសូត្រពីដំណើស្វែងរកសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា តាមរយៈនយោបាយ ឈ្នះ ឈ្នះ។ កងទ័ពទាំងអស់បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេកសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។
ស្កូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់ ៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល ៣ជាដើម។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈ នយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ហើយក៏ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិក្នុងយុគសម័យភ្លើងសង្គ្រាមនោះ។
គួររម្លឹកដែរថា នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញជាប្រវត្តិសាស្ត្រ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ប៉ុន្តែនេះមិនមែនមានន័យថាមកដល់បច្ចុប្បន្ន នយោបាយឈ្នះ ឈ្នះ បានចាកឆ្ងាយពីកម្ពុជានោះឡើយ ស្មារតីនៃការអនុវត្ត លើទិសដៅ ឯកភាពជាធំ ជាចក្ខុវិស័យយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ពិសេសទប់ស្កាត់នូវចលនាបដិវត្តន៍ពណ៌ បង្កើនស្មារតីស្រលាញ់ និងចូលរួមថែរក្សាសន្តិភាពដល់ប្រជាជន បានឋិតថេយូរអង្វែង។
អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣