ព័ត៌មាន
ករណីបង្ក្រាប Online scam នៅកាស៊ីណូ យីងហ័ង ខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងចិន ៤នាក់ទៅតុលាការ និងបណ្តេញជនបរទេស ៦០នាក់ចេញពីកម្ពុជា
ព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ភាមក នៅថ្ងៃទី៣០នេះ សមត្ថកិច្ចជំនាញបានបង្ហាញលទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជនជាតិចិន ៤នាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមេខ្លោងជនជាតិចិនទាំង៤នាក់នេះ គឺ ១-ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ មុខរបរថៅកែកាស៊ីណូយីងហ័ង ២-ឈ្មោះ DENG HUI អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ៣-ឈ្មោះ WANG YU អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងសន្ដិសុខកាស៊ីណូយីងហ័ង និង៤-ឈ្មោះ XU CHONG BAO ហៅក្រៅ WEN BO អាយុ២៩ឆ្នាំ មុខរបរ មេក្រុម បុគ្គលិកអនឡាញ ។ ជនសង្ស័យខាងលើត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសធំៗ ដូចជា ការរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , កាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ ,រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ។
វត្ថុតាងដកហូតពីការបង្ក្រាប នៅចំណុចកាស៊ីណូ «យីងហ័ងនេះ រួមមាន៖ កុំព្យូទ័រ ចំនួន៩២៥ គ្រឿង , អាវុធខ្លី ចំនួន ០១ដើម ម៉ាក LOCK 19 ពណ៌ខ្មៅ លេខ X4YKZG1YS01-2202043 , បង់ចំនួន១ ,គ្រាប់ចំនួន១០គ្រាប់ (ជាន់ទី១៣ ភ្លុងចោល) , ថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (MET) ទម្ងន់សុទ្ធ ១៥.០៥ ក្រាម -ប្រភេទម្សៅពណ៌ទឹកក្រូច អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២២០.៧៧ ក្រាម -ប្រភេទម្សៅពណ៌ស កេតាមីន (KET) ទម្ងន់សុទ្ធ ១៣៩.៤៨ ក្រាម និងវត្ថុតាងមួយចំនួនទៀត។
រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ដ ឲ្យកម្លាំងជំនាញបញ្ជូនជនសង្ស័យចំនួន ៦០នាក់ ភេទប្រុស ជនជាតិចិន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខេត្ដតាកែវ ដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «យីង ហ័ង» នៅខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធនឹង Online Scams រក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់ផងដែរ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)សូមជម្រាបជូនថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង ៤០០ ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។
ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣ សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១ នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ៕




-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា