ព័ត៌មាន
ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង
បាត់ដំបង៖ ភាពញញឹម និងក្ដីត្រេកអរបានរីកសាយភាយពេញស្រុកបាណន់ និងស្រុកមោងឫស្សី ខណៈប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទទួល អំណោយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតសរុប ១៩ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។
នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាណន់ចំនួន ១០ អណ្តូង និងស្រុកមោងឫស្សីចំនួន ៩ អណ្តូង។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
លោកជំទាវបានគូសបញ្ជាក់យ៉ាងច្បាស់ថា អណ្តូងទឹកទាំងនេះ គឺជា «កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា» របស់លោកតា និងលោកយាយ ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះ បានបន្តបេសកកម្មមនុស្សធម៌អស់រយៈពេល ១៥ ឆ្នាំមកហើយ ដើម្បីធានាថាប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់។ លោកជំទាវមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។
ក្រៅពីផ្តល់ប្រភពទឹកស្អាត លោកជំទាវបានចែករំលែកនូវដំបូន្មានដ៏មានតម្លៃដល់ពលរដ្ឋ ថែរក្សាសុខភាពអោយបានល្អ ត្រូវកាត់បន្ថយការបរិភោគអាហារមានជាតិប្រៃ ផ្អែម ខ្លាញ់ និងគ្រឿងកំប៉ុង ដដើម្បីចៀសវាងជំងឺមិនឆ្លង ត្រូវប្រកាន់ខ្ជាប់អនាម័យរស់នៅ ជាពិសេសទឹកអណ្តូងត្រូវដាំឱ្យពុះមុននឹងបរិភោគ និងសូមឱ្យពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះដ៏សំខាន់បំផុតនៃការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានចែកជូនអំណោយទ្រនាប់ដៃបន្តិចបន្តួចដដល់អ្នកចូលរួម និងផ្តល់កាបូបស្ពាយដល់កុមារតូចៗ ដើម្បីជាការលើកទឹកចិត្តក្នុងការសិក្សារៀនសូត្រ។ ក្រៅពីអំណោយទ្រនាប់ដៃលោកជំទាវប្រធានក៏បានជូនជារទេះរុញម្នាក់១គ្រឿងទៅដល់ជនចាស់ជរាចំនួន៣នាក់ផងដែរ។ ក្នុងឪកាសនោះដែរលោកជំទាវប្រធាន ក៏បានពិនិត្យឃើញមានលោកយាយចាស់ជរាបីនាក់ មានជំងឺប្រចាំកាយលោកជំទាវក៏បានទទួលយកលោកយាយទាំងបីមក ទៅពិនិត្យ និងព្យាបាលជូន ក្រោមការចំណាយទាំងស្រុងរបស់លោកជំទាវនិងគ្រួសារផ្ទាល់៕អត្ថបទ: សំ ងីម













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣