ព័ត៌មាន
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
សាធារណជន បានចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងផុលផុស ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ។ ឪពុក ម្ដាយ ដែលមានកូនកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ថ្លែងអំណរគុណសប្បុរសជន ដែលរួមចំណែកជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យ ផ្ដល់ក្ដីសង្ឃឹមដល់កូនៗរបស់ពួកគេ។
សហគ្រិនស្រ្ដី ក្នុងវិស័យឯកជន បានប្រាប់ BTV នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាចលនាសប្បុរសធម៌ ដ៏មានសារសំខាន់ ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យព្យាបាលកុមារ និងស្រ្ដីមានផ្ទៃពោះដោយមិនគិតប្រាក់។ ពួកគេ បានចូលរួមក្នុងយុទ្ធនាការនេះ និងអំពាវនាវដល់ពលរដ្ឋខ្មែរ ចូលរួមឲ្យបានគ្រប់ៗគ្នា រួមចំណែកលើកកម្ពស់ការថែទាំសុខភាពកុមារ។
ចំណែកប្រជាពលរដ្ឋ ជាអាណាព្យាបាល ដែលមានកូនកំពុងសម្រាកព្យាបាល និងអ្នកខ្លះធ្លាប់ទទួលការព្យាបាលកាលពីក្មេង នៅមន្ទីរពេទ្យគន្ធបុប្ផាដែរនោះ បានប្រាប់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាក្ដីសង្ឃឹមរបស់កុមារកម្ពុជា ពីព្រោះមន្ទីរពេទ្យនេះ បានផ្ដល់សេវាពិនិត្យ ព្យាបាល ដោយយកចិត្តទុកដាក់ខ្ពស់។ ពួកគេ អរគុណក្រុមគ្រូពេទ្យ រាជរដ្ឋាភិបាល និងសប្បុរសជន ដែលបានបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ឲ្យមានលទ្ធភាពបន្តបេសកម្មទៅមុខទៀត។
សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាយុទ្ធនាការ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្ដរជាតិ ១ មិថុនា និងបំផុសស្មារតីសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ព្យាបាលកុមារ និងស្រ្ដីមានផ្ទៃពោះ ដោយឥតគិតប្រាក់ ខណៈមន្ទីរពេទ្យនេះ ត្រូវចំណាយថវិកាខ្ទង់ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ និង ៤៥លានដុល្លារនៅក្នុងមួយឆ្នាំ៕ អត្ថបទ ៖ លៀ ស៊ីណា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT