ព័ត៌មាន
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់ខ្លួនជនសង្ស័យ ៩នាក់
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់ សម្ភារៈអាសអាភាស ចំនួន ០៣កន្លែង ជាបន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ០៩នាក់ (ជនជាតិចិន ០១នាក់ ខ្មែរ ៨នាក់) និងដកហូតសម្ភារៈអាសអាភាស ជាច្រើន មានដូចជា អាវៈយុវៈភេទស្ត្រីសិប្បនិម្មិត, លឹង្គសិប្បនិម្មិតអេឡិចត្រូនិច, លិង្គសិប្បនិម្មិតជ័រ, ស្ករគ្រាប់ជំនួយអារម្មណ៍ផ្លូវភេទ និង ថ្នាំ,ប្រេង ចម្រុះ សង្ស័យជាសារធាតុជំនួយ និងធ្វើឲ្យរំជួលដល់ចំណង់ផ្លូវភេទផងដែរ។
ជនសង្ស័យទាំង ០៩នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ តារាវុទ្ធី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣