ព័ត៌មាន
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
មន្ត្រីជំនាញបានបញ្ជាក់ថា ផ្ទៃដីកសិកម្មខេត្តកែបមានទំហំជាង៩ពាន់ហិកតា ដីស្រែជាង ៣ពាន់ហិកតា និងដីចម្ការជាង៦ពាន់ហិកតា ដែលអាចបំពេញតម្រូវការពលរដ្ឋសរុបជាង ៤ម៉ឺននាក់ក្នុងខេត្ត។ តែយ៉ាងណាក៏ដោយបច្ចុប្បន្នមន្ត្រីជំនាញកំពុងខិតខំជំរុញលើកទឹកចិត្ត ដល់កសិករ សហគមន៍កសិកម្ម អាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្ត ពោលគឺធ្វើកសិកម្មឲ្យ “មានហូប មានបាន មានប្រើ និងមានជារៀងរហូត”។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា វិស័យកសិកម្មក្នុងខេត្តកែប បានដើរតួនាទីសំខាន់ ក្នុងការធានាដល់សុវត្ថិភាពស្បៀង ឆ្លើយតបបាននូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរផង ទាំងលើផ្នែកស្រូវអង្ករ ត្រីសាច់ និងបន្លែផ្លែឈើជាដើម។ ទាំងនេះគឺកើតចេញពីការយកចិត្តទុកដាក់ និងការខិតខំរួមគ្នារវាងកសិករ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជនផ្សេងៗ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម ពិសេសការចុះពិនិត្យ ចង្អុលបង្ហាញដោយផ្ទាល់ របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានធ្វើឲ្យវិស័យកសិកម្មខេត្តកែប មិនត្រឹមតែអាចគ្រប់គ្រាប់សម្រាប់ហូបនោះទេ ថែមទាំងអាចសល់នាំចេញទៅក្រៅប្រទេសទៀតផង។ ទទ្ទឹមគ្នានេះ មន្ទីរកំពុងតែខិតខំសិក្សា ស្រាវជ្រាវ និងស្វែងរកបច្ចេកទេសថ្មី ដើម្បីធ្វើយ៉ាងណាឲ្យការដាំដុះ ការចិញ្ចឹមសត្វរបស់ប្រជាកសិករ ទទួលបានទិន្នផលកាន់តែច្រើន គុណភាពកាន់តែល្អ ទីផ្សារកាន់តែទូលំទូលាយ ពោលគឺធ្វើកសិកម្មឲ្យ “មានហូប មានបាន មានប្រើ និងមានជារៀងរហូត” ។
លោកប្រធានមន្ទីរក៏បានណែនាំដល់កសិករទាំងអស់ បើមានចម្ងល់ ឬបញ្ហាលើការងារដាំដុះ ឬចិញ្ចឹមសត្វ បញ្ហាទីផ្សារ សូមទាក់ទងទៅមន្ត្រីកសិកម្មឃុំ ហើយសូមសហគមន៍កសិកម្មក្នុងខេត្តខិតខំប្រែក្លាយ ខ្លួនឲ្យទៅជាសហគមន៍កសិកម្មទំនើប និងព្យាយាមចែករំលែងបទពិសោធន៍ និងរបបគំហើញថ្មីៗ ដល់កសិករ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងជឿជាក់ ថាពួកគាត់អាចផ្ញើជីវិត និងអនាគតក្រុមគ្រួសារ ជាមួយនឹងរបរកសិកម្មបាន៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣