ព័ត៌មាន
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់រង្វាន់ដល់សិស្សឆ្នើម
អាជ្ញាធរជាតិអប្សរា និងស្ថាប័នធានាគុណភាពជប៉ុន JQA រួមជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ប្រចាំឆ្នាំ២០២៦ និងបានប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមសិស្សឆ្នើម ។ពិធីបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ រៀបចំឡើងនៅបរិវេណសាលាបឋមសិក្សាដូនឪ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ បានអនុវត្តនៅសាលាបឋមសិក្សាទាំង៣ យ៉ាងតិច៦ខែក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែឧសភា ក្នុងឆ្នាំនីមួយៗ។ កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានអប់រំកុមាររាប់រយនាក់ក្នុងមួយឆ្នាំៗ ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈ និងការកែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។
ជាមួយគ្នានេះ លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុន JQA មានប្រសាសន៍ថា ស្ថាប័នធានាគុណភាពជប៉ុន JQA ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមចំណែកផ្តល់ការអប់រំដល់កុមារៗ នៅតាមសាលារៀន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក បានយល់ដឹងពីការការពារថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ស្ថាប័នធានាគុណភាពជប៉ុន JQA នៅតែបន្តការចូលរួមជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ក្នុងសកម្មភាពអប់រំបរិស្ថាន ជាមួយសាលាបឋមសិក្សាទាំង៣នេះ ដើម្បីបណ្តុះគំនិតកុមារ ឱ្យមានបំណិនជីវិតមូលដ្ឋាន យល់ដឹង ចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរមនា រវាងបរិស្ថានស្អាត និងសង្គមវប្បធម៌។
សូមបញ្ជាក់ថា សិស្សានុសិស្សដែលចូលរួមអប់រំបរិស្ថាននេះ មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ បន្ទាប់ពីដំណើរការកម្មវិធីអប់រំបរិស្ថាន អស់រយៈពេល៦ខែកន្លងមក ដោយចាប់ពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៦។ ពួកគាត់បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអនុវត្តកម្មវិធីបំណិនជីវិតមូលដ្ឋានពាក់ព័ន្ធនិងការងារបរិស្ថានបានល្អប្រសើរ។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុនJQA លោក ណាំង សុខខឿន ប្រធានស្តីទី ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣