ព័ត៌មាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
នៅថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រកាសជូនប្រជាពលរដ្ឋភៀសសឹកពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីបងប្អូនមានទីតាំងលក់ដូរមានលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិតផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តខាងលើ។ ផ្សារបណ្តោះអាសន្ននេះ គឺជាផែនការសកម្មភាពដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យអាជីវករជាប្រជាពលរដ្ឋភៀសសឹកទទួលបានទីតាំងលក់សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ។
បន្ទាប់ពីជួបអាជីវករប្រជាពលរដ្ឋភៀសសឹក, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជួបអាជីវករដែលបង្កើតមុខរបរ និងអាជីវកម្មតាមខ្នងផ្ទះបានដំណើរការប្រកបរបរទទួលទានជាបន្តបន្ទាប់ទៅតាមលទ្ធភាព ខណៈរាជរដ្ឋាភិបាលបានជួយដល់ជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋភៀសសឹកតាមរយៈការឧបត្ថម្ភគាំទ្រជាថវិកា៕















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣