ព័ត៌មាន
ផ្លូវថ្មើរជើងចតុមុខបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានកាន់តែរស់រវើក
ភ្នំពេញ៖ ក្រោមបរិយាកាសដ៏រស់រវើកនៅមាត់ទន្លេចតុមុខ ផ្លូវថ្មើរជើងបានក្លាយជាទីកន្លែងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនឱ្យមកដើរកម្សាន្ត សម្រាកលំហែកាយ និងទទួលទានអាហារឆ្ងាញ់ៗចម្រុះមុខ។ លើសពីតួនាទីជាតំបន់សាធារណៈសម្រាប់ការកម្សាន្ត ផ្លូវថ្មើរជើងចតុមុខក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់អាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់។
ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែមានភាពរស់រវើក។ ជាក់ស្តែង ការកើនឡើងនៃចំនួនអ្នកមកកម្សាន្តជារៀងរាល់ថ្ងៃចុងសប្តាហ៍ បានបង្កើតតម្រូវការខ្ពស់សម្រាប់ទំនិញផ្សេងៗ ដូចជា អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ ជាដើម។ កត្តានេះបានផ្តល់ឱកាសឱ្យអាជីវករខ្នាតតូចអាចរកប្រាក់ចំណូលបានកាន់តែប្រសើរ។
ក្រុមអាជីវករ បានលើកឡើងថា ការរីកចម្រើននៃសកម្មភាពអាជីវកម្មនៅតំបន់នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍ឱ្យមានសន្ទុះកាន់តែខ្លាំងផងដែរ។ ពួកគេថា ការលក់ដូររបស់ពួកគេនៅតែលក់ដាច់ដូចមុនទើបនឹងបើកដំបូង គ្រាន់តែចូលដល់រដូវវស្សាប្រឈមនឹងបញ្ហាភ្លៀងដែលនាំឱ្យអាក់ខានការលក់ម្តង់មួយកាល ដោយប្រាក់ចំណូលទទួលបានចន្លោះពី ៤០ ម៉ឺន ទៅ ១ លានរៀល ដែលប្រាក់ចំណូលនេះ អាចជួយលើកកម្រិតជីវភាពរបស់ពួកគេកាន់ល្អប្រសើរថែមមួយកម្រិត។
ចាប់ពីការដាក់ប្រើប្រាស់សាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នផ្លូវថ្មើរជើងចតុមុខគឺជាទីដ៏ពេញនិយមរបស់ប្រជាជនខ្មែរ និង ភ្ញៀវបរទេស។ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍មានអ្នកទៅលេងកម្សាន្តរាប់ពាន់នាក់ ព្រមទាំងមានការបង្ហាញពីវប្បធម៌ខ្មែរជាច្រើនរួមទាំងការកម្សាន្ត និងម្ហូបអាហារចម្រុះ ជាពិសេស នំបញ្ចុកខ្មែរ ជាអាហារដ៏ពេញនិយមនៅទីនោះ ដោយមានរាប់សិបកន្លែង៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣