ព័ត៌មាន
វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មជំនាញកើនឡើង
តំណាងក្រុមហ៊ុនឯកជន បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ និងអ្នកស្វែងរកការងារ ឱ្យចាប់យកជំនាញបន្ថែម ដើម្បីទទួលបានទាំងឱកាសការងារ ប្រាក់ចំណូលខ្ពស់ និងសម្រាប់បំពេញតម្រូវការកម្លាំងពលកម្មជំនាញនាពេលអនាគតជាដើម។
នៅក្នុងបទសម្ភាសន៍ជាមួយ ប៊ីធីវី កាលពីពេលថ្មីៗនេះ លោក ថង់ សូដានណារ៉ា ប្រធានផ្នែកជ្រើសរើសបុគ្គលិកក្នុង និងក្រៅប្រទេស (Recruit and overseas) នៃក្រុមហ៊ុនជប៉ុនមួយនៅភ្នំពេញ និងអ្នកនាង ស្រ៊ុន មួយគី ប្រធានមន្រ្តីសេវាកម្ម នៃធនាគារ កាណាឌីយ៉ា បាននិយាយឱ្យដឹងថា សព្វថ្ងៃនេះទោះបីជាឱកាសការងារមានច្រើនសម្បូរបែប ប៉ុន្តែដើម្បីឆ្លើយតម្រូវការកម្លាំងពលកម្មដែលមានការកើនឡើងដូចគ្នា ចាំបាច់ណាស់យុវជន និងអ្នកស្វែងរកការងារ គួរតែរៀនបន្ថែមទៀតនូវជំនាញនានា ជាពិសេសការរៀនភាសា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ពីព្រោះថា នៅពេលដែលមានជំនាញ ចំណេះ ប្រាក់ខែ ប្រាក់បៀរវត្សក៏ទទួលបានច្រើនជាង ដែលប្រើប្រាស់កម្លាំងពលកម្មសុទ្ធ។
ដើម្បីផ្គូផ្គង រវាងក្រុមហ៊ុនឯកជនដែលតម្រូវការងារ និងគ្រឹះស្ថានបណ្តុះបណ្តាលដែលផ្តល់ជំនាញកម្លាំងពលកម្ម ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) កាលពីចុងសប្ដាហ៍មុននេះ បានសហការគ្នារៀបចំវេទិការការងារ និងកម្មសិក្សាការងារ ដែលមានការចូលរួមពីស្តង់ក្រុមហុ៑នចំនួន១៧ ផ្តល់ការងារចំនួនជាង ៣ ០០០កន្លែង រួមមាន៖ វិស័យមីក្រូហិរញ្ញវត្ថុ ផលិតកម្ម រោងចក្រអេឡិចត្រូនិក និងសេវាកម្មផ្សេងៗ ជាដើម ក្នុងគោលបំណងឱ្យយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់ អាចទទួលបានព័ត៍មានឱកាសការងារ, ការប្រឹក្សាយោបល់ មគ្គទេសក៍អាជីព ការងារ និងវិជ្ជាជីវៈ ព្រមទាំងការចែករំលែកចំណេះដឹងថ្មីៗបន្ថែមនូវព័ត៍មានទីផ្សារការងារ, រចនាសម្ព័ន្ធការងារ និងរបត់ស្ថាបភាពទីផ្សារការងារ ពីស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដែលកំពុងមានសក្តានុពល និងតម្រូវការខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣