ព័ត៌មាន
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារពលី និងគ្រួសារមរណសរុបចំនួន ៣០០គ្រួសារ រស់នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការអញ្ជើញជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីគណៈកម្មាធិការសមាគមខេត្ត ស្រុក និងសាខាសមាគមឃុំ និងប៉ុស្ត៍រដ្ឋបាល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានកំណត់កិច្ចការគ្រប់គ្រង និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងទៀត ដូចជា ប្រាក់សោធន និងការលើកកម្ពស់សុខុមាលភាព។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ដើម្បីជំរុញជីវភាពរស់នៅអតីតយុទ្ធជនក្នុងមូលដ្ឋានខេត្តដែលរៀបចំភូមិអតីតយុទ្ធជន រាជរដ្ឋាភិបាល តាមរយៈកិច្ចសហការរវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរួមគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា កិច្ចការរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន និងនិវត្តជន មានគោលបំណង ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់សោធន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា ក្នុងរដូវវស្សាចូលមកដល់ និងយោងតាមស្ថានភាពដីក្នុងមូលដ្ឋានខាងលើមានលក្ខណៈអំណោយផល ដែលអាចដាំដុះដំណាំបានលទ្ធផលល្អប្រសើរនោះ គឺដំណាំចន្ទី។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ភូមិអតីតយុទ្ធជន ក្នុងឃុំឆ្នាល់មានខាងលើ បានអភិវឌ្ឍសម្រេចសមិទ្ធផល ដូចជា ការស្ថាបនាផ្លូវ, អណ្តូងទឹក និងអគ្គិសនី ជាពិសេសការស្ថាបនាស្រះទឹក និងប្រឡាយ ដែលជាប្រភពសម្រាប់អតីតយុទ្ធជន និងនិវត្តជន ប្រើប្រាស់ក្នុងការបង្កបង្កើនផលដំណាំដាំដុះ។
សូមជម្រាបថា ដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជនធ្វើកសិកម្ម ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣