ព័ត៌មាន
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការប្រមូលផលផ្លែទុរេនរបស់កសិករនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញធ្វើការបណ្តុះ បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ព្រមទាំងបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន ដើម្បីសមស្របទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោកជំទាវ បានណែនាំដល់ម្ចាស់ចម្ការទុរេន ឱ្យធ្វើការប្រែក្លាយចម្ការទុរេនទៅជាតំបន់កសិទេសចរណ៍ (Agrotourism) គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់ចម្ការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការដើរទស្សនាក្នុងចម្ការ ការភ្លក់ទុរេនស្រស់ៗ កន្លែងលេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។
លោកជំទាវ បាន ស្រីមុំ បានជំរុញឱ្យពួកគេបង្កើនការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសការនាំចេញទៅក្រៅប្រទេស ហើយក្នុងករណីមានបញ្ហាទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនប្រជាពលរដ្ឋ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣