ព័ត៌មាន
អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦ គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធាននិងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្ដម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានរាយការណ៍បញ្ជាក់ជូនអំពីបច្ចុប្បន្នភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងគ្រប់គ្រងបច្ចុប្បន្នមានចំនួន ៦,១៤៥ នាក់ ក្នុងនោះអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី មរណៈមានចំនួន ៤,០៣៩នាក់ និងនិវត្តជន ដែលជាអតីតមន្រ្តីរាជការស៊ីវិលមានចំនួន ២,១០៦ នាក់ ។ ហើយក្នុងចំនួននេះ មានអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនចំនួន ២០៦ គ្រួសាររួចមកហើយ ។ ហើយនិងកំពុងដំណើរការផ្តល់ដីសម្បទានសង្គមកិច្ច នឹងសាងសង់ផ្ទះថ្មីបន្តចំនួន ៣៥ គ្រួសារបន្ថែមទៀត ។
ឯកឧត្ដម អ្នកឧកញ៉ា ម៉ម វណ្ណឌី បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះអុំ ពូមីង ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដមអ្នកឧកញ៉ា ក៍បានសំណូមពរដល់អុំ ពូ មីង បងប្អូនអតីតយុទ្ធជនទាំងអស់ សុំខិតខំថែរក្សាសុខភាពឲ្យបានល្អ ព្រមទាំងខិតខំប្រឹងប្រែងបង្ករបង្កេីនផលដេីម្បូីដោះស្រាយជីវភាពគ្រួសារ ឲ្យបានកាន់តែល្អប្រសើរ ឡេីងថមទៀត ។
នៅក្នុងឱកាសនេះ ឯកឧត្ដម អ្នកឧកញ៉ា ម៉ម វណ្ណឌី បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ និងថវិកា អំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ចំនួន ២០៦ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ត្រីខកំប៉ុងចំនួនមួយយួរ សារុងមួយ ក្រមាមួយ និងថវិកាចំនួន ៥០,០០០ រៀល ផងដែរ ។








-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា