ព័ត៌មាន
សម្ដេចតេជោ ផ្ដាំពួកប្រឆាំងជ្រុលនិយមក្រៅស្រុកថា បើអត់ពីត្រកូលហ៊ុនក៏មិនទាន់ដល់វេនត្រកូល សម ឬក្រុមប្រឆាំងជ្រុលនិយមមកដឹកនាំកម្ពុជាដែរ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា អ្នកណាក៏ដោយដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រាសចាកពីរដ្ឋធម្មនុញ្ញ «ងើបមួយវាយមួយ គឺមិនលើកលែងឡើយ» ខណៈសម្ដេចបញ្ជាក់ថា ប្រសិនបើអត់ត្រកូលហ៊ុនក៏មិនទាន់ដល់ពេលពួកត្រកូល សម ឬត្រកូលក្រុមជ្រុលនិយមក្រៅស្រុកមកដឹកនាំកម្ពុជាដែរ ពីព្រោះកម្ពុជាមានកូនទេវតាច្រើនណាស់។
ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬត្រកូល ហ៊ុន ដឹកនាំប្រទេស ក៏មិនទាន់ដល់វេនត្រកូលសមនោះដែរ។
សម្ដេចតេជោ បានព្រមានជាថ្មីទៅកាន់ក្រុមជ្រុលនិយមនៅក្រៅស្រុកថា «ងើបមួយ វៃមួយ» ចំពោះអ្នកណាក៏ដោយ ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេសនាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោបានបន្តថា ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទៈរាស្ដ្រខ្មែរ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, អ្នកដែលអាចដឹកនាំប្រទេសកម្ពុជាបាន គឺសុទ្ធតែត្រកូលទេវតា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ហើយអាអ្នកអាងអីឡើងផ្ដួលត្រកូល ហ៊ុន ផ្ដាំហ្អែងឲ្យហើយ! អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល ងើបមួយ វៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ងផ្ដួលរំលំ ដោយមិនខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិអ្នកឯង។ សារជូនអ្នកឯងមិនច្រើនទេ ប៉ុន្ដែអ្នកឯងនៅតែបន្ដនិយាយផ្ដួលត្រកួល ហ៊ុន អញសូមប្រាប់ទៅពួកឯងឲ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមានតែក្រុមហ្វូងទេវតា កូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចប្រទេសនេះ ហើយបើសិនជា ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសបាន ឬគ្មានអ្នកណាក្នុងត្រកូល ហ៊ុន ក៏មិនទាន់ដល់វេនអាត្រកូលសម នោះដែរ គឺមានតែត្រកូលទេវតា មានន័យថា នៅក្នុងគណបក្សប្រជាជនកម្ពុជា មិនទាន់ដល់វេនពួកហ្អែងនោះទេ»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ព្រមានកម្ទេចដោយមិនញញើតដៃ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចមួយ ប្រសិនបើក្រុមជ្រុលនិយមទាំងឡាយណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែប្រសិនបើអ្នកនយោបាយនោះ ធ្វើនយោបាយដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ គឺសម្ដេចស្វាគមន៍ជានិច្ច៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣