ព័ត៌មាន
សម្ដេចតេជោ៖ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាបញ្ហាដ៏ធំដូចអូសឫស្សីបញ្ច្រាសចុង
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាបញ្ហាធំ ប្រៀបបាននឹងការអូសឫស្សីបញ្ច្រាសចុងដូច្នោះដែរ។
ក្នុងឱកាសអញ្ជើញទស្សនកិច្ចទីស្នាក់ការថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងឯណោះ។ រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។
សម្ដេចតេជោ បានលើកឡើងអំពីការផ្ដលើ់ចំណារពីរ យកទៅប្រើប្រាស់ដើម្បីធ្វើកំណែទម្រង់ គឺទី១- ឆ្នាំ២០១៣ ធ្វើសកម្មភាពដោយក្ដីក្លាហាន កុំមានការភ័យខ្លាចអី។ ទី២- ធ្វើ និងអនុវត្ត ហើយបញ្ជាក់ថា អ្នកដែលមក Lobby ខ្ញុំឱ្យយល់ខុស មកដល់ពេលនេះ មិនទាន់កើត ឬមិនទាន់ចាប់ជាតិនៅឡើយទេ។ បើមិនមានភាពហ្មត់ចត់ម៉ឺងម៉ាត់ កំណែទម្រង់នេះចេញមិនរួចទេ ។ ខ្ញុំធ្លាប់បញ្ជាក់ហើយថា វាវេទនាណាស់ ដែលធ្វើនាយករដ្ឋមន្ត្រីដោយគ្មានសាច់ប្រាក់ វាគ្មានប្រាក់ចំណូលគ្រប់គ្រាន់បំពេញឱ្យការចំណាយ ។ ប៉ុន្តែខ្ញុំជ្រើសរើសមនុស្សត្រូវ ដោយជ្រើសរើស គង់ វិបុល ហើយចាប់ផ្ដើមធ្វើកំណែទម្រង់ ដែលដឹកនាំដោយឯកឧត្តម គាត់ ឈន់ និងបន្តមក ឯកឧត្តម អូន ព័ន្ធមុនីរដ្ឋ ។ ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់យើងគឺនៅដដែល។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសន្សំប្រាក់បានប្រមាណ៤ពាន់លានដុល្លារ សម្រាប់ចាត់ចែងធ្វើការអភិវឌ្ឍជាតិ តែកូវីដ-១៩ បានធ្វើឱ្យស្រកស្រុតផែនការរបស់សម្ដេច មិនបានសម្រេច ប៉ុន្តែក្រោយពីកូវីដ បានងើឡើងវិញ៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣