ព័ត៌មាន
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា (CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ១៥០០ កញ្ចប់ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅស្នាក់ការ ភូមិបន្ទាយមានរិទ្ធិ និងភូមិសាមគ្គី ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយដល់ជនភៀសសឹក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ មានប្រសាសន៍ថា រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសខ្លួនទាំងអស់ ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន នៅក្នុងគ្រាដ៏លំបាកនេះ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅអាទិភាពចម្បង ក្នុងការដោះស្រាយបញ្ហាលំនៅឋា នស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ខណៈដែលរដ្ឋាភិបាលក៏កំពុងបន្តធ្វើការតវ៉ាយ៉ាងសកម្ម ជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ក្នុងការទាមទារទឹកដី ដែលរងការរំលោភបំពានត្រឡប់មកវិញ ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហការីមកពីបណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗ ព្រមទាំងក្រុមហ៊ុនស្មាត ដែលបាននាំយកអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រាលការលំបាក របស់បងប្អូនភៀសសឹក ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានអរគុណដល់ប្រតិភូជាបងប្អូនសាសនិកឥស្លាម និងនិស្សិតយ៉ាងច្រើនដែលបានចូលរួមនាថ្ងៃនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅរកវិធីសាស្ត្រ ឬលទ្ធភាពផ្សេងៗទៀតក្នុងការបន្តជួយផ្គត់ផ្គង់ទៅថ្ងៃមុខ។
គួររម្លឹកដែរថា នេះជាលើកទី២ ហើយដែល ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចែកអំណោយជូនបងប្អូនជនភៀសសឹកនៅតំបន់ខាងលើ ដោយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ បានចែកចំនួន ១៦០០គ្រួសាររួចហើយ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំស្លក្រាម ដែលជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ សម្រាប់អំណោយផ្ដល់ជូនបងប្អូនភៀសសឹក ក្នុងនោះក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម,មី ១កេះ,ត្រីខ ១យួរ,ទឹកត្រី ៦ដប និងទឹកស៊ីអ៊ីវ ៦ដប ៕ អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣