ព័ត៌មាន
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ (The 35th Meeting of the ASEAN Directors-General of Customs)” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំគណៈប្រតិភូនៃរដ្ឋបាលគយអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក រដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម Azizil Hakim Brahim អគ្គនាយកស្តីទី នៃរដ្ឋបាលគយប្រ៊ុយណេ និងជាប្រធានផុតអាណត្តិនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា និងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលរដ្ឋបាលគយអាស៊ានសម្រេចបានក្នុងអាណត្តិ ដែលលោកបានទទួលជាប្រធានលើកទី៣៤កន្លងមក។ លទ្ធផលទាំងនេះបង្ហាញពីស្មារតីសាមគ្គីរបស់អាស៊ានក្នុងការបង្កើតសហគមន៍គយអាស៊ានទំនើប ដែលត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ ឯកឧត្តម ប្តេជ្ញាបន្តការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលជាប្រធានថ្មី ក្នុងការបន្តដឹកនាំកិច្ចសហប្រតិបត្តិការគយអាស៊ានឱ្យមានភាពរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ ។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានប្តូរវេន បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពស្មុគ្រស្មាញ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការគយរួមគ្នាក្នុងចំណោមរដ្ឋបាលគយអាស៊ាន និងអាស៊ានដៃគូកាន់តែដើរតួនាទីសំខាន់ ដើម្បីពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមាហរណកម្មតំបន់ ការលើកកម្ពស់តម្លាភាព និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យគយ ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៦–២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ២០២៦–២០៣០ ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជាប្តេជ្ញានឹងបន្តដឹកនាំការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឱ្យមានប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយប្រទេសសមាជិក និងដៃគូសន្ទនា ដើម្បីធានាថាកិច្ចសហប្រតិបត្តិការគយអាស៊ានអាចឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា បានស្នើដាក់ចេញទិសដៅគោលនយោបាយគន្លឹះ ជូនរដ្ឋបាលគយអាស៊ានពិចារណា ចំនួន៥ចំណុចសំខាន់ៗ រួមមាន ៖ ១. ជំរុញសមាហរណកម្មឌីជីថលក្នុងអាស៊ាន រួមមាន ការអនុ-វត្តឱ្យបានពេញលេញនូវប្រព័ន្ធបញ្ជរតែមួយជាតិ តាមផែនទីចង្អុលផ្លូវជំនាន់ថ្មី ២០២៦–២០៣០; ២. ពង្រឹងគំនិតផ្តួចផ្តើមកិច្ចសម្រួលពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេស ពង្រីកការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO-MRA) ទៅកាន់ដៃគូសន្ទនាអាស៊ាន; ៣. ពង្រឹងការតភា្ជប់ការដឹកជញ្ជូនក្នុងតំបន់ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនដោយរលូន រួមទាំង ការប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ASEAN ACTS) ឱ្យបានទូលំទូលាយ; ៤. ពង្រឹងកិច្ចសហប្រតិបត្តិការគយលើការអនុវត្តច្បាប់ តាមរយៈការចែករំលែកព័ត៌មានទាន់ពេលនិងការអនុវត្តប្រតិបត្តិការគយរួមគ្នា និង ៥. វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ។
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំនេះ អគ្គនាយកគយអាស៊ាន ក៏មានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូ នៃអង្គការគយពិភពលោក រដ្ឋបាលគយអូស្រ្តាលី រដ្ឋបាលគយចិន រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ព្រមទាំងប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃ វិស័យឯកជន សំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា