ព័ត៌មាន
ឆ្នាំនេះ និស្សិតកម្ពុជា១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង
ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ ដោយសារការគាំទ្រពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បញ្ជាក់ដូចនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី “ទិវាអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង”៖ អបអរសាទរឧត្តមភាពរបស់អតីតនិស្សិតកម្ពុជា លើកទី៤ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នា២០២៦ នៅស្ថានទូបារាំង រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ព្រឹតិ្តការណ៍នេះ អ្នកចូលរួមជាង ៥០០នាក់ និងបានជួយពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាបារាំង ដែលមានសមាជិកចុះឈ្មោះជាង ១៥០០នាក់។ ទិវាអតីតនិស្សិតកម្ពុជានេះមានគោលបំណងលើកកម្ពស់ភាសាបារាំងនៅក្នុងក្របខណ្ឌ “លទ្ធភាពក្នុងការទទួលបានការងារ” របស់អតីតនិស្សិត។
លោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំនេះ ដោយសារការគាំទ្រពីស្ថានទូតបារាំង និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ។ ដោយសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។ និស្សិតជាច្រើននាក់ផ្សេងទៀតកំពុងបន្តការសិក្សារបស់ពួកគេនៅប្រទេសបារាំងជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
ចាប់តាំងពីឆ្នាំ ២០១៧ មក យុវជនដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រជិត ១០០ នាក់ត្រូវបានបណ្តុះបណ្តាលនៅប្រទេសបារាំង ដោយសារភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងវិស័យឯកជន។ លើសពីនេះ នៅក្នុងវិស័យថែទាំសុខភាព ដំណើរការជ្រើសរើសខ្ពស់បានអនុញ្ញាតឱ្យនិស្សិតជិត ១ ៤០០នាក់ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅរាជធានីភ្នំពេញ បន្តការបណ្តុះបណ្តាលកម្រិតខ្ពស់នៅមន្ទីរពេទ្យនៅប្រទេសបារាំងចាប់តាំងពីឆ្នាំ ១៩៩៦ តាមរយៈកម្មវិធីសញ្ញាបត្របណ្តុះបណ្តាលវេជ្ជសាស្ត្រឯកទេស និងកម្រិតខ្ពស់៕អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣