ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈមហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យអភិបាលខេត្តកំពង់ធំ ក្តាប់យកការទាក់ទាញវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ខណៈកម្ពុជាចង់ប្រែក្លាយជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី និងមានដំណាំស្វាយចន្ទីច្រើនជាងគេ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំបានចូលរួមបង្កើនគម្របព្រៃឈើច្រើនតាមរយៈដំណាំចំការកៅស៊ូ ដំណាំស្វាយចន្ទី ហើយខេត្តកំពង់ធំជាគោលដៅនៃការចាប់អារម្មណ៍ការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ដូច្ចេះអភិបាលខេត្តត្រូវក្តាប់អោយជាប់ទាក់ទងការទាក់ទាញការវិនិយោគ ប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងខេត្តកំពង់ធំ ក្នុងនោះក៏អាចមានចំណែកខ្លះមកពីខេត្តព្រះវិហារ និងខ្លះមកពីខេត្តកំពង់ចាមដែរ។
សម្តេចតេជោបន្តថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជាទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈលើពិភពលោកបច្ចុប្បន្នប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេគឺកម្ពុជា សម្តេចបញ្ជាក់ថា «ពីមុនគឺប្រទេសកូឌីវ័រ តែពេលនេះនៅកម្ពុជា»។
សម្តេចបន្តថា ដំណាំស្វាយចន្ទីនេះ ប្រជាជនដាំងាយស្រួលជាង។ ក្នុងនោះប្រទេសវៀតណាមជាប្រទេសទីមួយចែកចាយគ្រាប់ស្វាយចន្ទីលើពិភពលោក ហើយឥណ្ឌាជាប្រទេសទី២។ ទាំងវៀតណាម និងប្រទេសឥណ្ឌាផលិតគ្រាប់ស្វាយចន្ទីមិនមានគ្រប់គ្រាន់ទេ ដូច្ចេះវៀតណាមដឹកពីអាហ្វ្រិកទៅកែច្នៃ និងចែកចាយ ប៉ុន្តែបច្ចុប្បន្នសេដ្ឋកិច្ចបំពេញអោយគ្នារវាងកម្ពុជា និងវៀតណាម ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានកើនឡើង១០ពាន់លានដុល្លារ និងឆ្ពោះទៅរក ២០ពាន់លានដុល្លារ អ្វីគួរអោយចាប់អារម្មណ៍៣ឆ្នាំចុងក្រោយ យើងនាំចេញទៅវៀតណាម ច្រើនជាងនាំចេញពីវៀតណាមមកកម្ពុជា ក្នុងនោះគឺកៅស៊ូ និងគ្រាប់ស្វាយចន្ទី បានដើរតួនាទីដ៏សំខាន់។
បើតាមតួលេខ វៀតណាមនាំមកកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២៦នេះមាន ១ពាន់៣០០លានដុល្លារ និងកម្ពុជាចេញទៅវៀតណាមមាន១ពាន់៩០០លានដុល្លារ។ សម្តេចតេជោបន្តថា នៅពេលចំពោះមុខឬអនាគត កម្ពុជានឹងនាំចេញទៅវៀតណាមច្រើនជាងវៀតណាមនាំចូលមក។ នេះជាសេដ្ឋកិច្ចក្នុងតំបន់បំពេញអោយគ្នា។ កម្ពុជាកំពុងប្រែក្លាយពីប្រទេសគ្រាន់តែផ្គត់ផ្គង់ខ្លួនឯងទៅជាប្រទេសសម្រាប់ការនាំចេញ។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តនានា មានដាំដុះដំណាំស្វាយចន្ទីច្រើន ហើយបើនិយាយដាច់ដោយឡែកនៅក្នុងខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា (ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប), ទិន្នផល ជាមធ្យម ១,៥តោន/ហិកតា, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ៣ទីតាំង និងសិប្បកម្មកែច្នៃគ្រាប់ ស្វាយចន្ទី ចំនួន ៩ទីតាំង (មានសមត្ថភាពកែច្នៃ ៧៨តោន/១ថ្ងៃ)៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣