ព័ត៌មាន
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកិច្ចប្រជុំលើកទី៦ របស់ក្រុមការងារជំនាញ ស្តីពីការអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP) នៅខេត្តសៀមរាប។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូទាំងអស់ នៃបណ្តាប្រទេសសមាជិកអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដែលបានអញ្ជើញចូលរួមប្រជុំលើកទី៦ របស់ក្រុមការងារជំនាញ ស្តីពីការអនុវត្តវារីវប្បកម្មល្អអាស៊ានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី និងសារៈសំខាន់មិនអាចខ្វះបាននៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់ស្តង់ដារវារីវប្បកម្ម តាមរយៈការជំរុញកិច្ចព្រមព្រៀងពហុភាគីសម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកលើស្តង់ដារកសិ-ស្បៀងអាហារ និងការវាយតម្លៃអនុលោមភាពក៏ដូចជាធានាដល់សុវត្ថិភាពស្បៀងអាហារនៅក្នុងតំបន់។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានរំលេចផងដែរអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការអនុវត្តវារីវប្បកម្មល្អ (២០២១-២០២៥) ព្រមទាំងការធ្វើសមាហរណកម្មស្តង់ដារវារីវប្បកម្មថ្នាក់ជាតិទៅនឹងស្តង់ដារវារីវប្បកម្មអាស៊ាន។ លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការកសាងសមត្ថភាពមន្ទីរពិសោធន៍សត្វក្នុងទឹក និងការអភិវឌ្ឍគោលការណ៍ណែនាំស្តីពីការអនុវត្តវារីវប្បកម្មល្អអាស៊ានសម្រាប់សារាយសមុទ្រ ត្រី និងរុក្ខជាតិលម្អ ដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីដៃគូអន្តរជាតិដូចជា គម្រោងសហប្រតិបត្តិការអាស៊ាន-អ៊ីតាលី (COOPMEC) ទីភ្នាក់ងារ JICA និង SEAFDEC ដើម្បីបន្តពង្រឹងវិស័យវារីវប្បកម្មអាស៊ាននេះ ឱ្យកាន់តែមានភាពរឹងមាំ សុវត្ថិភាព និងមានចីរភាពតទៅមុខទៀត៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣