ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែករំលែកចំណេះដឹង ជូនដល់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងចែករំលែកចំណេះ ដឹង ព្រមទាំងបទពិសោធជាក់ស្តែង ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការីមន្រ្តីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលកំពុងមានវត្តមានផ្ទាល់ក្នុងអង្គកម្មវិធី និងតាមប្រព័ន្ធអនឡាញ សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។
ក្នុងនាមគណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាល និងចែករំលែកចំណេះ ដឹង ព្រមទាំងបទពិសោធជាក់ស្តែង ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីនៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ៨០០អង្គ/នាក់ នាថ្ងៃនេះ។នៅក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែកចំណេះដឹងនិងបទពិសោធរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគត។
ក្នុងពិធីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជឿជាក់ថា បន្ថែមពីមេរៀន និងទ្រឹស្តីដែលប្អូនៗទទួលបានពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ នៃសាលាភូមិន្ទរដ្ឋបាល ការចែករំលែកនេះ នឹងជាបទពិសោធ និងការជំរុញទឹកចិត្ត ក្នុងការចេញទៅបំពេញភារកិច្ចថ្មី ក៏ដូចជាការវិលត្រឡប់ទៅបម្រើការងារនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការផ្លាស់ប្តូរ ចាប់ផ្តើមពីតួអង្គម្នាក់ៗ ដែលមានឆន្ទៈ មនសិការ និងស្មារតីបម្រើប្រជាពល រដ្ឋដោយស្មោះត្រង់។ដូច្នេះសូមប្អូនៗទាំងអស់គ្នា ប្រកាន់ខ្ជាប់នូវវិន័យ វិជ្ជាជីវៈ ឥរិយាបថជាមន្ត្រីរាជការ ព្រមទាំងគុណធម៌ សីលធម៌ និងឧត្តមគតិជាតិ ដោយតម្កល់ផលប្រយោ ជន៍ជាតិ និងប្រជាជនជាធំ ស្របតាមប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានរំលឹកថា “ចង់ក្លាយជាមន្ត្រី ត្រូវត្រៀមខ្លួនជាអ្នកបម្រើប្រជាជន”។
ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សង្ឃឹមយ៉ាងម៉ុតមាំថា យើងទាំងអស់គ្នានឹងរួមគ្នាកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលកាន់តែរឹងមាំ ឯកភាព មានភាពធន់ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចល្អ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕








-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ