ព័ត៌មាន
គម្រោង LASED III របស់រាជរដ្ឋាភិបាល ជួយលើកកម្ពស់ជីវភាពលរដ្ឋ ២៤១ គ្រួសារនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ គម្រោងបែងចែកដីសម្រាប់សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) របស់រាជរដ្ឋាភិបាលកម្ពុជាដែលអនុវត្តដោយក្រសួងកសិកម្ម និងក្រសួងដែនដី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ គ្រួសារប្រជាពលរដ្ឋក្រីក្រដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងបានលើកឡើងថា៖ បន្ទាប់ពីគាត់ទទួលបានដី និងការគាំទ្រពីគម្រោង ពួកគាត់អាចដាំដំណាំ ចិញ្ចឹមសត្វ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ មានការងារធ្វើរាល់ថ្ងៃ។ ជីវភាពរស់នៅមានការរីកចម្រើនជាងមុន មានសាលារៀននៅជិតផ្ទះកូនចៅមានឱកាសបានចូលរៀន និងទទួលបានសេវាសុខភាពកាន់តែល្អប្រសើរ មិនលំបាកដូចពេលមុន។ ពួកគាត់កំពុងខិតខំប្រែក្លាយអនាគតពួកគាត់ និងកូនចៅ អោយរីកចម្រើនទៅមុខ។
លោក យ៉ន ធី ប្រធានគណៈកម្មការទ្រទ្រង់ដីសម្បទានតំណាងសហគមន៍បានអោយដឹងថា៖ តាមរយៈការអនុវត្តគម្រោងនេះ ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ និងខ្វះដីធ្លីសម្រាប់រស់នៅ និងបង្កបង្កើនផល បានទទួលដីស្របច្បាប់សម្រាប់សាងសង់លំនៅឋាន និងប្រកបរបរកសិកម្ម។ ជាមួយគ្នានេះ គម្រោងក៏បានផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត សាលារៀន និងសេវាសាធារណៈផ្សេងៗ ដែលបានរួមចំណែកធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល។ គម្រោង LASED III មិនត្រឹមតែជួយដោះស្រាយបញ្ហាខ្វះដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ។ ការអនុវត្តគម្រោងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានមូលដ្ឋានរឹងមាំក្នុងការកសាងជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។
គួរបញ្ជាក់ថា គម្រោង LASED III គឺជាគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងក្រសួងដែនដី ដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារខ្វះដីធ្លី តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច និងការគាំទ្រផ្នែកអភិវឌ្ឍន៍នានា ដើម្បីឱ្យពួកគាត់អាចរស់នៅដោយមានស្ថិរភាព សុវត្ថិភាព និងមានជីវភាពកាន់តែល្អប្រសើរ៕ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ