ព័ត៌មាន
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់
ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃចំនួន ២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ២៤២ករណី បទល្មើសនេសាទ ចំនួន ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។
ក្នុងរយៈពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៦៨ សំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៤៣នាក់។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើស រួមមានរណាយន្តចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត។ លើសពីនេះក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានកាំភ្លើងកែច្នៃចំនួន៨៦ ដើម មានគ្រប់១៥គ្រាប់ អាវុធ ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ចំនួន១ ២២៥ម៉ែត្រ និងអន្ទាក់ខ្សែមានចំនួន១១ ២២០ ខ្សែ។
សូមបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១ ២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ចំនួន ១៧៨ ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន៦៥ ករណី បទល្មើសសត្វព្រៃចំនួន៤៤ ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ៤៤ករណី បទល្មើសនេសាទ ចំនួន ២៤ករណី និងបទល្មើសធនធានរ៉ែ ១ករណី ។
ក្រសួងបរិស្ថានបានបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។ សញ្ញាណទីតាំងដែលមានការដុតបំផ្លាញ ការកាប់ឈើ ឬការឈូសឆាយដីខុសច្បាប់។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស បន្តពង្រឹងកិច្ចសហការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព៕









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ