ព័ត៌មាន
ចិនស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម
រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីពន្លឿន និង សម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកជំទាវ Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ម្សិលមិញនេះ, លោកជំទាវបាន ជម្រាបជូនអំពីលទ្ធផលនៃ “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ានលើក ទី២៤” ដោយអាស៊ាន និងចិនបានសម្រេចចេញនូវ “សេចក្តីថ្លែងការណ៍រួម”។ ជាមួយគ្នានេះ, ថ្ងៃទី៤ ខែមិថុនានេះ, អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការទទួលស្គាល់គ្នា ទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិនផងដែរ ។
លោកជំទាវរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំចេញផលិតផលកសិកម្មដូចជា ចេក និងធុរេនពីកម្ពុជា ទៅចិនឱ្យបានច្រើនបន្ថែម ទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក និង ផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផល និងផលប្រយោជន៍រួមគ្នា ក្នុងការពន្លឿន និង សម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាល គយនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន លើការងារបច្ចេកទេសគយ កិច្ច សម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្សនិងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃបញ្ញាសិប្បនិម្មិត ដើម្បី ជំរុញពង្រឹងនិងពង្រីកបន្ថែម ការតភ្ជាប់ក្នុងតំបន់សម្រាប់កម្ពុជា ចិននិងសមាជិកអាស៊ានជាដើម ។ ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការខិតខំបន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងខណៈដែល ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា បណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួល សេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាន នៃការការពារនិយម និងភាគីនិយម ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្មសេដ្ឋកិច្ច-សង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជាដើម៕អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣