ព័ត៌មាន
កម្ពុជាដាក់ចេញព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដើម្បីកែទម្រង់អង្គគ្រូបង្រៀន លើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងស្តង់ដារអប់រំ
ក្នុងជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញជាផ្លូវការនូវព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានសង្គតិភាពនៅទូទាំងប្រទេស។

លក្ខន្តិកៈថ្មីនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលិកអប់រំទាំងអស់ ដែលបានទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស និងកំពុងបំពេញការងារក្នុងវិស័យអប់រំ ទាំងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រះរាជក្រឹត្យនេះជាចំណុចរបត់ថ្មីមួយក្នុងអភិបាលកិច្ចវិស័យអប់រំ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងបែបបែកខ្ញែក មកជាប្រព័ន្ធគ្រប់គ្រងរួមមួយ ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។
ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលទើបនឹងប្រកាសដាក់ចេញ បាននាំមកនូវរចនាសម្ព័ន្ធឋានានុក្រមច្បាស់លាស់ និងយន្តការលើកទឹកចិត្តថ្មីៗសម្រាប់បុគ្គលិកអប់រំក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៅទូទាំងប្រទេស។
យោងតាមព្រះរាជក្រឹត្យថ្មីនេះ បុគ្គលិកអប់រំត្រូវបានរៀបចំឱ្យស្ថិតក្នុងក្របខ័ណ្ឌប្រភេទ «ក» ដែលបែងចែកជា ៣ កម្រិត ផ្អែកលើគុណវុឌ្ឍ និងកម្រិតបង្រៀន រួមមាន៖ (១) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម៖ គ្រប់គ្រងបុគ្គលិកអប់រំចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ដែលបំពេញមុខងារនៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ។ (២) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន៖ គ្រប់គ្រងបុគ្គលិកអប់រំដែលបំពេញមុខងារនៅកម្រិតមធ្យមសិក្សាបឋមភូមិ និង(៣) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតបឋម៖ គ្រប់គ្រងបុគ្គលិកអប់រំនៅកម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា។
គួរបញ្ជាក់ថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន មានអានុភាពអនុវត្តចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ៕

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣