ព័ត៌មាន
ចិន-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនៅសោមនស្សរីករាយដែលបានចូលរួមពិធីចុះហត្ថលេខានៅកិច្ចព្រមព្រៀងគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការ លេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានាចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររយៈបេលវែង និងការគាំទ្រយ៉ាងខ្លាំងក្នុងការជម្រុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ហើយនេះជាលើកទី៣ ដែលឯកឧត្តមបានអញ្ជើញចូលរួមចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចាប់តាំងពីឯកឧត្តមកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រួមទាំងគម្រោងទាំង៧ ដែលចុះហត្ថលេខានាថ្ងៃនេះ។
ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ចំនួនគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចិននិងកម្ពុជាបានឈានទៅដល់ចំនួន ១១៣។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចូលរួមកម្មវិធីឡានឆាង-មេគង្គ ជាង៤០ គម្រោងទាំងនេះបានផ្តល់ផលវិជ្ជមាន និងត្រូវបានស្វាគមន៍ដោយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដែលបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពរបស់ប្រទេសឡានឆាង-មេគង្គ ដែលថាផឹកទឹកទន្លេតែមួយជោគវាសនាជាប់គ្នាយ៉ាងជិតស្និទ្ធ។
ឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា គម្រោងមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ដែលបានចុះហត្ថលេខាលើកនេះ មិនថាគម្រោងផ្គត់ផ្គង់ទឹក ការលុបបំបាត់ជំងឺរលាកថ្លើម ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដុះផ្សិត ឬការកែច្នៃវេចខ្ចប់ផលិតផល បច្ចេកវិទ្យាបៃតង និងការផ្លាស់ប្តូរជីឌីថល សុទ្ធតែបង្ហាញពេញលេញថាកិច្ចសហប្រិតិបត្តិការឡានឆាង-មេគង្គ ផ្តល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ហើយប្រកាន់ភ្ជាប់ភាពជាអ្នកជិតខាងល្អ និងប្រាក់ភ្ជាប់អនាគតរួមគ្នា និងប្រកាន់ភ្ជាប់ការជម្រុញការអភិវឌ្ឍន៍ដោយនវានុវត្ត និងគំនិតផ្តួចផ្តើមថ្មីៗ។ យើងមានបំណងធ្វើការជាប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀតដើម្បីជម្រុញដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយធានាថាគម្រោងទាំងនេះនឹងចាក់ឫសគល់និងរីកចំរើន និងទទួលបានផ្លែផ្កាដែលទទួលបានផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៃប្រទេសតាមបណ្តោយទន្លេមេគង្គ។
ចំណែកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គឡាន-ឆាង ខណៈពេលអបអរសាទរខួបលើកទី១០ នៃការបង្កើតយន្តការនេះ។ មូលនិធីពិសេសនេះ ដើរតួនាទីស្នូលក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍ក្នុងតំបន់មេគង្គដែលតែងតែជម្រុញសមាហរណកម្មតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយចេរភាពសម្រាប់ប្រទេសជាសមាជិកទាំងអស់។ តាមរយៈការអនុវត្តគម្រោងជាច្រើនកន្លងមកមូលនិធីនេះបាននាំមកនៅអត្ថប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជនកម្ពុជាក្នុងវវិស័យជាច្រើនដូចជា ការអប់រំ សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមត្ថភាពស្ត្រី ការគ្រប់គ្រងធនធានទឹក កសិកម្ម អភិវឌ្ឍន៍ជនបទ ការពារបរិស្ថាន និងអភិវឌ្ឍន៍បៃតង ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីតម្លៃ និងសារសំខាន់នៃមូលនិធិនេះ ក្នុងការជម្រុញការអភិវឌ្ឍន៍ប្រកបដោយចេរភាព និងភាពធន់ក្នុងសហគមន៍មេគង្គ។ ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងសរុបចំនួន ១០៦គម្រោង ក្រោមមូលនិធីនេះស្មើនឹង ៣៧លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងចំនួន ៧ ជាមួយថវិកាជាង ១លាន ៩សែន ៨ម៉ឺនដុល្លារដែលផ្តោតលើវិស័យអាទិភាពដូចជា កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទ និងទឹកស្អាត សុខាភិបាល បច្ចេកវិទ្យាបៃតង និងការគ្រប់គ្រងទិន្នន័យធនធានទឹក…។ល៕

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ