ព័ត៌មាន
សាលាភូមិន្ទរដ្ឋបាលកម្ពុជា ពង្រីកវិសាលភាពភាពជាអ្នកដឹកនាំ និងគុណភាពបណ្តុះបណ្តាល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ីនៃប្រទេសចិន
ភ្នំពេញ៖ ក្នុងន័យឈានឆ្ពោះទៅរកការពង្រីកវិសាលភាពនៃការគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជាឱ្យកាន់តែមានឧត្តមភាព គណៈប្រតិភូសាលាភូមិន្ទរដ្ឋបាលកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការអមដំណើរដោយ លោក តាំង សុខងន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីងផងដែរ។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការត្រូវបានប្រារព្ធឡើង ក្រោមកិច្ចចុះហត្ថលេខារវាង ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល និង លោកស្រី Cui Xiaolin នាយិការងវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី ក្រោមសហអធិបតីភាពរបស់ ឯកឧត្តម យក់ ប៊ុនណា និង លោក Niu Xianfeng នាយករងវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី។
ការចុះអនុស្សរណៈនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់របស់សាលាភូមិន្ទរដ្ឋបាល ក្នុងការចាប់ដៃគូជាមួយស្ថាប័នអន្តរជាតិ ដើម្បី៖ (១) អភិវឌ្ឍសមត្ថភាព និងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា ឱ្យកាន់តែរឹងមាំ (២) ជំរុញការផ្លាស់ប្តូរ និងការបណ្តុះបណ្តាល រវាងគ្រូឧទ្ទេស សិស្សមន្ត្រី និងកម្មសិក្សាការីនៃប្រទេសទាំងពីរ (៣) ពង្រីកការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ថ្មីៗ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។
ក្រៅពីពិធីចុះ MOU គណៈប្រតិភូសាលាភូមិន្ទរដ្ឋបាល ក៏បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wang Xinfu សមាជិកអចិន្ត្រៃយ៍ ទទួលបន្ទុកជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំតំបន់ស្វយ័តក្វាងស៊ី និងជានាយកវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី។
បន្ថែមពីនេះ ដើម្បីពង្រីកចក្ខុវិស័យលើការដឹកនាំ និងការគ្រប់គ្រងបែបទំនើប ក្រុមការងារក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Wang Xinhong អគ្គនាយិការរងមន្ទីរទទួលបន្ទុកតំបន់ពាណិជ្ជកម្មសេរីក្វាងស៊ី ព្រមទាំងបានចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅទីតាំងសក្តានុពល និងបច្ចេកវិទ្យាទំនើបៗមួយចំនួនរួមមាន៖ មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) ស្ថានីយព័ត៌មានវិទ្យាអាស៊ាន-ចិន តំបន់ឧស្សាហកម្មសេដ្ឋកិច្ច និងមជ្ឈមណ្ឌលនវានុវត្តន៍កំពង់ផែវៃឆ្លាត។
តាមរយៈបេសកកម្មនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា សាលាភូមិន្ទរដ្ឋបាលកម្ពុជា កំពុងបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាលភាពនៃការអភិវឌ្ឍធនធានមនុស្ស និងធានាថាគុណភាពនៃការបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជា អាចដើរទាន់និន្នាការនៃការវិវត្តសកលលោក៕










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ