ព័ត៌មាន
UN ប្រកាសគាំទ្រកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងថ្លែងកោតសសើរកម្ពុជាដែលអនុវត្តប្រព័ន្ធពហុភាគីនិយមបានយ៉ាងសកម្ម
វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ក្នុងជំនួបនេះ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា ក្នុងនាមអង្គការសហប្រជាជាតិ UN បានប្រកាសគាំទ្រ កម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងថ្លែងកោតសសើរកម្ពុជាដែលអនុវត្តប្រព័ន្ធពហុភាគីនិយមបានយ៉ាងសកម្ម។
អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហការជាមួយកម្ពុជា ដើម្បីពង្រឹងការអនុវត្តប្រព័ន្ធពហុភាគីនិយមនិងបន្តតាមដាន
ដោយយកចិត្តទុកដាក់នូវរាល់ការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែន រាប់ទំាងការអនុវត្តនូវយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាគោលផងដែរ។
ជាការឆ្លើយតប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងការឯកភាពចំពោះការលើកឡើងរបស់តំណាង UN ដោយបញ្ជាក់ថា តាមរយៈឆន្ទៈនយោបាយមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺតែងតែដៅអាទិភាពខ្ពស់ចំពោះការចរចាសន្តិភាព និងប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ វ្លាដានកា ក៏បានពិភាក្សគ្នាយ៉ាងស៊ីជម្រៅ ក្នុងការស្វែងរកធាតុចូលថ្មីៗ ដើម្បីពង្រឹងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាប្រទេសទាំងអស់នៅលើពិភពលោកងាកមកគោរព និងអនុវត្តច្បាប់អន្តរជាតិរួមគ្នាឡើងវិញផងដែរ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កម្ពុជាមិនចង់បង្កើតសត្រូវជាមួយនរណាម្នាក់ឡើយ ហើយយើងក៏មិនអាចផ្លាស់ប្តូរទីតាំងភូមិសាស្ត្របានដែរ ដូចនេះយើងត្រូវរៀនរស់នៅជាមួយគ្នា និងបង្កើតកិច្ចសហប្រតិបត្តិការដើម្បីសេចក្តីសុខសន្តិភាព។ សង្គ្រាមមិនអាចបញ្ឈប់បញ្ហាបានទេ បើកាលណាបានចាប់ផ្តើមហើយ គឺមិនងាយបញ្ចប់ឡើយ ហេតុនេះ កម្ពុជាដាច់ខាតត្រូវតែពឹងផ្អែកលើការចរចាដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ»។
លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ និងសម្តែងការជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថា ប្រទេសជិតខាងទាំងពីរ កម្ពុជានិងថៃ នឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធី ស្របតាមស្មារតីនៃធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរផងដែរ៕


-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា