ព័ត៌មាន
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និងយុវជន
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូសហការគ្នារហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន(AIA–ISF Youth League) ក្នុងនៃចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។
លោក ស្រី ជួប វិច្ជិកា ប្រធានអង្គការផ្កាយសមុទ្រ មានសេចក្តីរីករាយណាស់ដែល អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនអេ អាយ អេ ខេមបូឌា បានបន្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដោយ ប្តេជ្ញាបន្តភាពជាដៃគូរយៈពេលយូរអង្វែងបន្ថែមទៀត ។ កិច្ចព្រមព្រៀងសម្រាប់រយៈពេលដល់ឆ្នាំ២០៣៣នេះ បានស្តែងឲ្យឃើញពីការវិនិយោគរយៈពេលវែងដ៏សំខាន់បំផុតមួយក្នុង ប្រវត្តិសាស្ត្របាល់ទាត់កុមារ និងយុវជននៅកម្ពុជា ។
ក្នុងនាមអង្គការផ្កាយសមុទ្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ ខេមបូឌា ចំពោះការជឿទុកចិត្ត ទឹកចិត្តសប្បុរស និងចក្ខុវិស័យវែងឆ្ងាយ ដែលជាគ្រឹះកសាង និង កិច្ចសហការដ៏រឹងមាំមួយនេះ ។ ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក មានភាពជោគជ័យ និ
ងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។លោកស្រី បន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននេះ បានផ្តល់សារៈសំខាន់ដល់ កុមារ និងយុវជនកម្ពុជាច្រើនលើសពីការលេងបាល់ទាត់ ហើយវាបានផ្តល់ឲ្យប្អូនៗកីឡាករកីឡាការនីនូវ ផលវិជ្ជមានក្នុងជីវិត មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយនៃសហគមន៍ មានទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុងអភិវឌ្ឍន៍ខ្លួនក្លាយជាពលរដ្ឋសហគមន៍ ដែលមានសុខភាពល្អ និងមានទម្លាប់រស់នៅ។
គោលដៅរបស់ពួកយើងនាឆ្នាំ២០៣៣គឺនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន ទៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា អង្គការផ្កាយសមុទ្រ នឹងរៀបចំការប្រកួតផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Championship ប្រឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានក្រុមមកពីរាជធានីភ្នំពេញ កំពង់ធំ និង បាត់ដំបងចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់ នៅថ្ងៃចុងសប្តាហ៍នេះ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣