ព័ត៌មាន
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ
គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សេង ញ៉ក់ និង ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាសមាជិកសមាគមសមាជិកសភាប្រជាជន និងការអភិវឌ្ឍ (CAPPD) បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាអនុតំបន់ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្តល់ភាពអង់អាចដល់យុវជន ដើម្បីកំណើនប្រកបដោយបរិយាបន្ន» (Youth Empowerment for Inclusive Growth)។
នៅក្នុងឱកាសនោះ ឯកឧត្តម សេង ញ៉ក់ បានធ្វើបទបង្ហាញស្តីពី “ការអប់រំ ការអភិវឌ្ឍជំនាញ និងដំណាក់កាលនៃការបណ្តុះបណ្តាលសម្រាប់យុវជនដែលទើបបញ្ចប់ការសិក្សាឱ្យទទួលបានការងារ”។ ឯកឧត្តមបានគូសបញ្ជាក់ពីការអនុវត្តគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងទិសដៅយុទ្ធសាស្ត្រក្នុងការជំរុញកម្លាំងពលកម្មនៅកម្ពុជា ដោយក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” បានកំណត់យក “ការអភិវឌ្ឍមូលធនមនុស្ស” ជាមុំអាទិភាពចម្បងបំផុត ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យទៅជាកម្លាំងពលកម្មឌីជីថល និងមានជំនាញបច្ចេកទេសច្បាស់លាស់ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។
បន្ថែមលើនេះ ឯកឧត្តមបានចែករំលែកពីជោគជ័យនៃ៖ – ការអនុវត្តកម្មវិធី TVET៖ ការពង្រីកកម្មវិធីអប់រំបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យចំណេះទូទៅរបស់រដ្ឋ។
– កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥ លាននាក់។
– ការជំរុញការចូលរួមរបស់ស្ត្រី និងការផ្តល់ឱកាសដល់ក្រុមងាយរងគ្រោះ ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ដើម្បីធានាបាននូវការអភិវឌ្ឍជំនាញដោយស្មើភាព និងបរិយាបន្ន។
សូមបញ្ជាក់ថា AFPPD គឺជាវេទិកាសម្រាប់សមាជិកសភាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍លើបញ្ហាគន្លឹះនានា ដូចជា និន្នាការប្រជាសាស្ត្រ ការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកវិធីសាស្ត្រគោលនយោបាយនានា ក្នុងការទាញយកប្រយោជន៍ពីកាលានុវត្តភាពប្រជាសាស្ត្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅទូទាំងតំបន់៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣