ព័ត៌មាន
ផ្ទះ៣ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជានុរាស្ត្រ៣គ្រួសារទៀតនៅស្រុកបន្ទាយអំពិល
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ៣ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះសាងសង់ផ្ទះចំនួន ៣ខ្នង និងអណ្តូងទឹកចំនួន ៣អណ្តូង ជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះនិងអណ្តូងខាងលើនេះ បានសាងសង់រួចរាល់កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ហើយដែលពិធីប្រគល់-ទទួលជាផ្លូវការបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះ បានប្រគល់ជូនគ្រួសារទី១ លោកយាយ យ៉ុង យុត អាយុ ៧២ឆ្នាំ រស់នៅជាមួយកូនប្រុសឈ្មោះ កេម ចាន់ធា អាយុ ៣៤ឆ្នាំ។ គ្រួសារទី២ លោកតា យិត សុខ អាយុ ៧០ឆ្នាំ ជាជនពិការជើងម្ខាង រស់នៅជាមួយភរិយាឈ្មោះ ដួង ច័ន្ទ អាយុ ៦៤ឆ្នាំ និងចៅស្រី។ គ្រួសារទី៣ លោកតា នូ យិន អាយុ ៧២ឆ្នាំ រស់នៅជាមួយភរិយាឈ្មោះ អែម សុច អាយុ ៦៩ឆ្នាំ និងចៅស្រី។ គ្រួសារនីមួយៗទទួលបាន ផ្ទះ ១ខ្នង ដែលផ្ទះនីមួយៗមានទំហំ ៦ម៉ែត x ៧ម៉ែត សង់ពីថ្ម ដំបូលស័ង្កសី មានចង្ក្រានបាយនិងបន្ទប់ទឹកក្នុងផ្ទះ មានបំពាក់ប្រព័ន្ធសូឡាបំភ្លឺខាងក្នុងនិងខាងមុខផ្ទះ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទះបាយ ព្រមទាំងអណ្តូងស្នប់មួយ ដែលចំណាយថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក។
សូមបញ្ជាក់ជូនថា ព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកសាងជាព្រះរាជសមិទ្ធផលនានាជូនដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាល ដែលមានដូចជា៖ បានសាងសង់ផ្ទះចំនួន ៣១ខ្នង (ក្នុងនោះ ផ្ទះ ២ខ្នង នៅខេត្តព្រះវិហារ, ៧ខ្នង នៅឧត្តរមានជ័យ, ៥ខ្នង នៅកំពង់ឆ្នាំង, ៥ខ្នង នៅកំពង់ស្ពឺ, ១០ខ្នង នៅពោធិ៍សាត់, និងផ្ទះ ២ខ្នង នៅខេត្តកំពង់ធំ)។ ជាមួយគ្នានេះ បានសាងសង់អណ្តូងទឹកស្អាតចំនួន ៣៦អណ្តូង (ក្នុងនោះ អណ្តូងចំនួន៣ នៅខេត្តព្រះវិហារ, អណ្តូង១៩ នៅឧត្តរមានជ័យ, អណ្តូង៣ នៅមណ្ឌលគិរី, អណ្តូង៦ នៅកំពង់ឆ្នាំង, អណ្តូង២ នៅកំពង់ស្ពឺ, និងអណ្តូង៣ នៅខេត្តកំពង់ធំ)។ ទន្ទឹមនឹងនេះ ក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន ១៣កន្លែង (ក្នុងនោះកន្លែងលាងសម្អាតដៃ ៦កន្លែងនៅខេត្តកំពង់ធំ និង ៧កន្លែង នៅខេត្តមណ្ឌលគិរី)។ បន្ថែមពីនេះ ក៏បានសាងសង់បង្គន់អនាម័យ ៤ខ្នង (មាន១៣បន្ទប់) ក្នុងនោះបង្គន់អនាម័យ ៣ខ្នង នៅខេត្តកំពង់ធំ និង ១ខ្នង នៅខេត្តមណ្ឌលគិរី ផងដែរ៕











-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា