ព័ត៌មាន
ក្រសួងការងាររៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តបាត់ដំបងដើម្បីផ្តល់ឱកាសការងារប្រមាណជាង៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ។
ក្នុងវេទិកាការងារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី ហៅវត្តស្តុកប្រវឹក ស្រុករុក្ខគីរី ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)រួមមាន៖១.ផ្នែកថែទាំសុខភាព៖ បងប្អូនទទួលបានការពិនិត្យ និងព្យាបាលជំងឺ ឬគ្រោះថ្នាក់ការងារ នៅតាមមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់ ដែលជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានយ៉ាងច្រើន។២.ផ្នែកសោធននិវត្តន៍៖ ធានានូវសន្តិសុខសេដ្ឋកិច្ចនៅពេលចាស់ជរា ដោយបងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ប្រចាំខែសម្រាប់ចិញ្ចឹមជីវិត ដូចមន្ត្រីរាជការដែរ។៣.ផ្នែកហានិភ័យការងារ៖ ផ្ដល់ការគាំពារ និងប្រាក់បំណាច់ផ្សេងៗ ក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុក្នុងពេលបំពេញការងារ ឬពេលធ្វើដំណើរ។ជាមួយគ្នានេះ ការងារក្នុងស្រុកជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។
បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ យុវជន និងអតីតពលករស្វែងរកឱកាសការងារក្នុងស្រុក និងចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់។
ប្រជាពលរដ្ឋ និងអតីតពលករខ្មែរវិលត្រឡប់មកពីថៃ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបាននាំយកឱកាសការងាររាប់ម៉ឺនកន្លែង និងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈមកផ្ដល់ជូនពួកគាត់ដល់មូលដ្ឋាន។
សូមជម្រាបថា វេទិកាការងារនាថ្ងៃនេះ មានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់ហើយអ្នកចូលរួមទាំងអស់ទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម។បន្ថែមពីនេះអ្នកចូលរួមទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ៕អត្ថបទ៖ សុភ័ក្ដ្រ










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ