ព័ត៌មាន
ករណីគ្រឿងញៀនជាង១តោន ៖ តុលាការចោទប្រកាន់មនុស្សចំនួន ១១នាក់ និងតាមចាប់មេក្លោងជាមួយអ្នកពាក់ព័ន្ធ
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួន ៣នាក់ និងតាមស្រាវជ្រាវចាប់ខ្លួនមេក្លោងនិងបក្ខពួកសរុបចំនួន ៨នាក់ ដែលកំពុងតែរត់គេចខ្លួនពាក់ព័ន្ធដឹកជញ្ជូនគ្រឿងញៀនជាង ១តោន តាមលំហសមុទ្រនៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទិននឹងបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ មានជនត្រូវចោទ១-ឈ្មោះ កែវ សុខរិទ្ធ ភេទប្រុស កើតឆ្នាំ១៩៩៣ (ឃាត់ខ្លួន)
២-ឈ្មោះ ឃួន កា ភេទប្រុស កើតឆ្នាំ១៩៨៣ (គេចខ្លួន)
៣-ឈ្មោះ ហាន ជុនយូ (Han Chun Yu) ភេទប្រុស កើតឆ្នាំ១៩៨៩ ជនជាតិចិន (គេចខ្លួន)
៤-ឈ្មោះ កុងស៊ុន ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) (គេចខ្លួន)
៥-ឈ្មោះ កឺកឺ ភេទប្រុស ជនជាតិចិន (គេចខ្លួន)
ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បទល្មើស មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃ ច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។
៦-ឈ្មោះ ចាន់ ស្រីមុំ ភេទស្រី កើតឆ្នាំ១៩៩០ (ឃាត់ខ្លួន)
៧-ឈ្មោះ ស៊ឹម លាងហ៊ី ហៅ ភុង ភេទប្រុស កើតឆ្នាំ១៩៩០ (ឃាត់ខ្លួន)
៨-ឈ្មោះ ឆៃ កែវ ហៅ វ៉ន ឆៃកែវ ភេទប្រុស កើតឆ្នាំ១៩៩០ (គេចខ្លួន)
៩-ឈ្មោះ ស័ក្កធំ ភេទប្រុស (គេចខ្លួន)
១០-ឈ្មោះ ស័ក្កតូច ភេទប្រុស (គេចខ្លួន)
១១-ឈ្មោះ អារ៉ៃ ភេទប្រុស (គេចខ្លួន)
ពីបទសមគំនិតក្នុងអំពើដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ បទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញប្បទានភេវរកម្ម។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញបានចុះបង្ក្រាបជាច្រើនគោលដៅ និងឈានទៅដល់ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅ តាមចំណុចគោលដៅផ្សេងៗគ្នា ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងដកហូតបាននូវគ្រឿងញៀន ទម្ងន់សរុបជាង ១,០០០គីឡូក្រាម និងវត្ថុចាប់យកមួយចំនួនផ្សេងទៀត។
បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវីធី ដោយឡែកបក្ខពួកដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរ នឹងមានចំណាត់ការបន្តទៅតាមនីតិវិធី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភា ២០២៦ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ព្រមទាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក លឹម ប៉ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំ តាមលំហសមុទ្រ នៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ខ្លួនល្មើស ០៣នាក់ (ស្រី១នាក់) ជាជនជាតិខ្មែរ ដោយរឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីនមួយចំនួនធំ និងសម្ភារៈមួយចំនួនទៀត៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣