ព័ត៌មាន
អ្នកវិនិយោគចិន គ្រោងពង្រីកសាខាក្រុមហ៊ុន និងបណ្តុះបណ្តាលវិស្វករជំនាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក វ៉ាង ហាយ ឆិន (WANG HAI CHEN) សមាជិកនៃក្រុមដឹកនាំបក្ស និងជាអនុប្រធានគណៈកម្មាការអភិវឌ្ឍន៍កែទម្រង់ក្រុងប៉េកាំង និងជាអភិបាលក្រុមមីឃុន បានឲ្យដឹងថា អ្នកវិនិយោគរបស់ចិន គ្រោងបោះទុនជាច្រើនលានដុល្លាបន្ថែមទៀត ដើម្បីពង្រីកសាខាក្រុមហ៊ុនសាងសង់មួយនៅក្នុងខេត្តកំពង់ស្ពឺ ខណៈសាខាមួយត្រូវបាន និងកំពុងដំណើរការដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ។
នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាង ហាយឆិន បានលើកឡើងថា ក្រុមហ៊ុនប៉េកាំងប្រូដាកសិន ជាក្រុមហ៊ុនមួយដែលទទួលបានការគាំទ្រ ក្នុងការសាងសង់សំណង់រឹងមាំ និងអាគារធំៗ នៅក្នុងប្រទេសចិន ក្នុងនោះមានផ្លូវដែក អាកាសយានដ្ឋាន និងមន្ទីរពេទ្យ ហើយបច្ចុប្បន្នក៏កំពុងតែជោគជ័យខ្លាំង នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ហើយការចាប់អារម្មណ៍លើទីផ្សារកម្ពុជានេះ គឺដោយមើលឃើញពីកត្តាសុខសន្តិភាព និងភាពរីកចម្រើននៅកម្ពុជា និងក៏ជាឱកាសក្នុងការពង្រីកបុត្រសម្ព័ន្ធក្រុមហ៊ុនផង ណាមួយម្ចាស់ភាគហ៊ុនទាំងអស់ ក៏សម្រេចចិត្តជ្រើសយកប្រទេសកម្ពុជាជាសាខាបន្ទាប់ ដោយយកទីតាំងខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។
ប្រធានប្រតិបត្តិ នៃក្រុងស៊ុនយី និងជាអនុប្រធាន(កម្រិតនាយកដ្ឋាន) នៃការិយាល័យក្រុមថ្នាក់ដឹកនាំក្រុងប៉េកាំង សម្រាប់ការសម្របសម្រួលការអភិវឌ្ឍន៍តំបន់ប៉េកាំង ធានជើង ហឺប៉ី រូបនេះ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់ ដែលអាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់ក្រុមហ៊ុន ដើម្បីធ្វើសកម្មភាព ហើយក្រុមហ៊ុនប៉េកាំង នឹងត្រូវចុះ MOU ជាមួយខេត្តកំពង់ស្ពឺ នៅពេលខាងមុខ បន្ទាប់ពីក្រុមការងារទាំងពីរចុះសិក្សាទីតាំងសាងសង់រួចរាល់ ។ ក្រោយមករាល់សកម្មភាពសាងសង់ធំៗ នៅក្នុងប្រទេសកម្ពុជា គឺខេត្តកំពង់ស្ពឺ អាចដាក់ក្រុមហ៊ុនរបស់ខ្លួនបាន ដោយមិនប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនប៉េកាំងប្រូដាកសិនទៀតទេ ហើយក្នុងនោះក៏អាចទទួលគម្រោងសាងសង់ធំៗ ជាអន្តរជាតិផងដែរ ។
លោកបានបន្ថែមថា លើសពីនេះក្រុមហ៊ុន មានគម្រោងបន្ថែមចំណេះជំនាញ ដល់បុគ្គលិកក្រុមហ៊ុនជាជនជាតិខ្មែរ ឱ្យក្លាយជាវិស្វករពិតប្រាកដ ហើយអាចចូលរួមទទួលការងារជាអន្តរជាតិ នាពេលអនាគតក្រោយក្រុមហ៊ុនដំណើរបាន៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងការត្រេកអរជំនួសឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ដែលទទួលបានឱកាសការងារថ្មីបន្ថែមទៀត ពិសេសការប្រែក្លាយសមត្ថភាពជាកម្មករជំនាញមួយដ៏ពិតប្រាកដ ក្នុងការចូលរួមការងារជាអន្តរជាតិ ។
តាមរយៈគម្រោងនេះ ឯកឧត្តមអភិបាលខេត្ត បានរំពឹងថា ប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ នឹងមានសំណង់រឹងមាំ ដែលមានគុណភាពមិនចាញ់ប្រទេសជឿនលឿន នៅលើសកលលោកនោះទេ ហើយប្រជាពលរដ្ឋ និងរដ្ឋាភិបាលក៏អាចមានចំណូលពីគម្រោងនេះដើម្បីអភិវឌ្ឍន៍ប្រទេសបន្ថែមទៀតផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣