ព័ត៌មាន
សមត្ថកិច្ចខេត្តមណ្ឌលគិរី បញ្ជូនជនជាតិចិន និងមីយ៉ាន់ម៉ា៨០នាក់ ទៅនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
មណ្ឌលគិរី៖ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ជនបរទេសសរុបចំនួន ៨០នាក់ ដែលមានសញ្ជាតិចិន និងមីយ៉ាន់ម៉ា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបញ្ជូនបន្តទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។
កិច្ចប្រតិបត្តិការឈានទៅដល់ការបញ្ជូនខ្លួនជនបរទេសទាំង ៨០នាក់នេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដោដោយផ្ទាល់ ទៅលើទីតាំងស្នាក់នៅ និងទីតាំងអាជីវកម្មមួយចំនួនដែលគួរឱ្យសង្ស័យ នៅក្នុងខេត្តមណ្ឌលគិរី។
ប្រភពពីមន្ត្រីអនុវត្តច្បាប់បានឱ្យដឹងថា បច្ចុប្បន្នជនបរទេសទាំង ៨០នាក់នេះ កំពុងត្រូវបានបញ្ជូនទៅអង្គភាពជំនាញអន្តោប្រវេសន៍ហើយ ដើម្បីរៀបចំសំណុំរឿង ពិនិត្យឯកសារពាក់ព័ន្ធ និងអនុវត្តនីតិវិធីបន្តបន្ទាប់ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការក្តៅគគុកនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាពគ្រប់គ្រងជនបរទេស និងការបើកយុទ្ធនាការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសគឺការបង្ក្រាបនិងលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ និងដៅមុខសញ្ញាយ៉ាងម៉ឺងម៉ាត់ពីរាជរដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣