ព័ត៌មាន
អគ្គលេខាធិការ អ.ស.ប ប្រគល់មេដាយឆ្នើមដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣រូបដែលបានពលីជីវិត
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីការទូតស្ថានបេសកកម្ម ព្រមទាំងអនុព័ន្ធយោធា និងជំនួយការអនុព័ន្ធយោធា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីប្រគល់មេដាយ Dag Hammarskjöld Medal ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់អគ្គលេខាធិការ អ.ស.ប។
ពិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់មេដាយដល់កងកម្លាំងសន្តិភាពឆ្នើម ក្នុងការបំពេញភារកិច្ច និងដើម្បីសម្តែងការចូលរួមរំលែកទុក្ខ និងដឹងគុណដល់កងកម្លាំងរក្សាសន្តិភាព និងបុគ្គលិកស៊ីវិលរបស់ អ.ស.ប ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានទទួលមេដាយពីអគ្គលេខាធិការ អ.ស.ប ជំនួសឱ្យគ្រួសាររបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣ រូប ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅប្រទេស ស៊ូដង់ខាងត្បូង និង អាហ្វ្រិកកណ្តាល ក្នុងឆ្នាំ២០២៥។




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣