ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ និងបង្ហាញមោទនភាពចំពោះអត្តពលិកជនពិការកម្ពុជា
អត្តពលិកជនពិការកម្ពុជា លើប្រភេទកីឡាបាល់បោះអង្គុយជនពិការ បានត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ជាមួយមេដាយមាសកម្រិតអាស៊ីពីរគ្រឿង។
ក្នុងគណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការវិលត្រឡប់របស់ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា ដែលបាននាំយកជ័យជម្នះ និងកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ ពីប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថាឯកឧត្តមពិតជាមានមោទនភាព និងរំភើបយ៉ាងក្រៃលែង ដែលអត្តពលិកជនពិការកម្ពុជាយើងទាំងផ្នែកបុរស និងនារី នៅតែបន្តរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានការពារតំណែងជើងឯក និងឈ្នះ មេដាយមាសទាំង២វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦។
អ្វីដែលកាន់តែអស្ចារ្យ គឺក្រុមយើងបានលេងយ៉ាងល្អ និងឈ្នះគ្រប់ការប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានលទ្ធផលបច្ចេកទេសដ៏ត្រចះត្រចង់ ដោយក្រុមនារីកម្ពុជា ឈ្នះ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ និងក្រុមបុរសកម្ពុជា ឈ្នះ ក្រុមស្រីលង្កា ក្នុងលទ្ធផល ៣-០។
ឯកឧត្តមបន្ថែមថា ជ័យជម្នះនាពេល គឺជាការបន្តនូវប្រវត្តិសាស្ត្រជោគជ័យថ្មីមួយទៀត បន្ទាប់ពី បានឈ្នះមេដាយមាសជាលើកទី១ កាលពីឆ្នាំ២០២៥។ នេះសបញ្ជាក់យ៉ាងច្បាស់ពីការតស៊ូ លះបង់ ស្មារតីកីឡាដ៏មោះមុត និងសមត្ថភាពដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន៕







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ