ព័ត៌មាន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៥១នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនចំនួន ៥១នាក់ ដែលបានសម្រេចចិត្តស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល និងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយជាគ្រួសារខ្មែរតែមួយ។នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់៖
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្តាល
ថ្នាក់ដឹកនាំទាំងអស់ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ។
លោក រស់ ចំណាន មានប្រសាស៍បន្តទៀតថា«គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយដែលមានភាពចាស់ទុំ មានរចនាសម្ព័ន្ធរឹងមាំ និងមានគោលនយោបាយច្បាស់លាស់ក្នុងការបម្រើជាតិ និងប្រជាជន។ ការចូលរួមរបស់បងប្អូននៅថ្ងៃនេះ គឺជាកម្លាំងសាមគ្គីបន្ថែមទៀតក្នុងការរួមគ្នារក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើន»។
ក្រៅពីពិធីទទួលស្វាគមន៍សមាជិកថ្មី នៅក្នុងឱកាសចុះបេសកកម្មនោះដែរ លោក រស់ ចំណាន និងក្រុមការងារ ក៏បានបន្តដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ដល់ខ្នងផ្ទះ និងបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតជួបការលំបាកចំនួន ៥ គ្រួសារ នៅក្នុងមូលដ្ឋាន។
ការចុះចែកអំណោយនេះ គឺដើម្បីជួយសម្រាលទុក្ខលំបាកមួយផ្នែករបស់បងប្អូន និងស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយគ្មានការដឹងឮពីអាជ្ញាធរ និងគណបក្សនោះឡើយ។
តំណាងអតីតសកម្មជនគណបក្សភ្លើងទៀនដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ បានសម្តែងនូវភាពរីករាយ និងក្តីរំភើបឥតឧបមា ដែលត្រូវបានលោក រស់ ចំណាន និងក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជាផ្តល់កិត្តិយស និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ បងប្អូនបានលើកឡើងថា មូលហេតុដែលពួកគាត់សម្រេចចិត្តដើរចេញពីបក្សចាស់ គឺដោយសារតែអស់ជំនឿលើការដឹកនាំ និងសម្លឹងឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាបង្អែកដ៏រឹងមាំ អាចរក្សាសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍ពិតប្រាកដជូនជាតិមាតុភូមិ។
បងប្អូនអតីតសកម្មជនទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងគោរពតាមលក្ខន្តិកៈរបស់គណបក្ស បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមចំណែកក្នុងសកម្មភាពការងារនយោបាយនៅមូលដ្ឋាន ស្របតាមការណែនាំរបស់គណបក្សឱ្យទទួលបានជោគជ័យនៅថ្ងៃបោះឆ្នោតខាងមុខ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣