ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកសកម្មភាពកីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ជាការរួមចំណែកឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតធំៗពីរ
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការគ្រាដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងរដ្ឋ និងឯកជន ដែលបានខិតខំជំរុញសកម្មភាពកីឡាក្រៅម៉ោងសិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សកម្មភាពទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗចំនួនពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ កំណែទម្រង់ដែលជាអាទិភាពដ៏សំខាន់ និងជាមុំមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ កីឡាមិនត្រឹមតែនាំមកនូវសុខភាព និងសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងរុញច្រានក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ទាំងបញ្ញាស្មារតី និងកាយសម្បទារឹងមាំ។

ការកែទម្រង់ស៊ីជម្រៅលើវិស័យកីឡា ផ្អែកលើស្មារតីនេះ វិស័យអប់រំកាយ និងកីឡា បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្តកំណែទម្រង់ ៤ ចំណុចចាស់ និងបន្ថែម ២ ចំណុចថ្មី បង្កើតបានជា អាទិភាពគន្លឹះកំណែទម្រង់ស៊ីជម្រៅទាំង ៦ ចំណុចផងដែរ។ ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់ភាគីពាកព័ន្ធ គឺពង្រឹងក្លិបកីឡា ជំរុញឱ្យនិស្សិតម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។ រៀបចំការប្រកួតឱ្យទៀងទាត់ បង្កើតវេទិកាវាស់ស្ទង់សមត្ថភាព និងពង្រឹងសាមគ្គីភាពក្នុងគ្រឹះស្ថានសិក្សា។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អទីលាន និងសម្ភារកីឡា តាមលទ្ធភាពជាក់ស្តែង និងគោលនយោបាយលើកទឹកចិត្ត ផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានទេពកោសល្យកីឡាឆ្នើម។

យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ រៀបចំការប្រកួត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប១៨៧៦នាក់ ស្រី៤៧៨នាក់ អញ្ជើញមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៤៣ ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន២៤៕



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ