ព័ត៌មាន
ប្រធានសមាគម៖ កម្ពុជាក្លាយជាទីផ្សារចាប់អារម្មណ៍ពីធុរកិច្ចបរទេស ទោះបីមានជម្លោះព្រំដែន និងបញ្ហាសកល
ប្រធានសមាគមក្នុងស្រុកមួយបានមើលឃើញថា ប្រទេសកម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបណ្តាប្រទេសដៃគូនានា លើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជកម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ទោះបីស្ថានភាពព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពប្រាកដប្រជា ជាប់១ឆ្នាំកន្លងមក និងបញ្ហាសកលជាច្រើនទៀតក៏ដោយ ។
លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបការផ្គូរផ្គងអាជីវកម្មរវាងធុរកិច្ចកម្ពុជា-កូរ៉េ នៅចុង សប្តាហ៍កន្លងមកថា កម្ពុជាមានទីផ្សារបើកចំហរ និងមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពី បរទេស, ក្នុងន័យនេះប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ដែលជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬការប្រើប្រាស់ផលិតផលណាមួយ។
លោកបណ្ឌិត បន្តថា បច្ចុប្បន្នការផលិត និងមុខទំនិញផ្សេងៗបម្រើតម្រូវការក្នុងស្រុក ក៏កំពុងមាននិន្នាការកើនឡើងគួរឲ្យកត់ សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេលដែលប្រជាជនកម្ពុជាបាន ផ្តល់តម្លៃដល់ផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីបរទេស ជាក់ស្តែងបន្ទាប់ពីស្ថានភាពនៃការបង្កឡើងដោយប្រទេសជិត ខាង បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបរទេសសដៃគូនានាលើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជ- កម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដល់ការ ធ្វើធុរកិច្ចរបស់វិស័យឯកជន។
ជុំវិញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី និងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម បានផ្តល់ការលើកទឹកចិត្តពន្ធ និងពន្ធអាករ ក្នុងនោះការលើកលែងពន្ធនាំចេញ-នាំចូល សម្រាប់គម្រោង វិនិយោគក្នុងវិស័យអាទិភាព, កម្មវិធីពិសេសភូមិភាគឦសាន និងខេត្តព្រះសីហនុ (ដាក់ចេញការលើកទឹកចិត្តពិសេសផ្នែកពន្ធដារ និងនីតិវិធីរដ្ឋបាលបន្ថែម), វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (បង្កើតយន្តការកិច្ចសន្ទនាបើកចំហរ តាមរយៈក្រុមការងារអន្តរក្រសួង ដើម្បីកែទម្រង់ និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន), ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងធនធានមនុស្ស (អនុវត្តកម្ម វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម)។ ដោយឡែក ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, សង្គ្រាមនៅមជ្ឈឹមបូព៌ា និងបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលមិនទាន់មានភាព ប្រាកដប្រជា រាជរដ្ឋាភិបាលបានកំពុងបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្ថិរភាពសង្គម ជា ពិសេសការរក្សាលំហូរនៃការនាំចេញ ទំនិញរបស់កម្ពុជា និងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនជាដើម៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣