ព័ត៌មាន
ទុរេន ១១០ដើម កសិករខេត្តមណ្ឌលគិរី អាចប្រមូលផលបានប្រមាណ ២០តោន ក្នុងឆ្នាំនេះ
មណ្ឌលគិរី៖ ទោះបីជាខេត្តមណ្ឌលគិរី ត្រូវបានគេស្គាល់ថាជាតំបន់សម្បូរទៅដោយភ្នំ និងខ្ពង់រាបក្តី ប៉ុន្តែស្ថានភាពដីនៅទីនោះត្រូវបានគេវាយតម្លៃថា មានជីវជាតិខ្ពស់ និងអំណោយផលយ៉ាងខ្លាំងដល់ការលូតលាស់ស្ទើរគ្រប់ប្រភេទដំណាំ។ ក្នុងចំណោមនោះ ទុរេន បានក្លាយជាដំណាំអាទិភាពមួយ ដែលកសិករក្នុងខេត្តភាគឦសានមួយនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដាំដុះ និងប្រមូលផល។
ជាក់ស្តែង លោក ជីវន្ត កសិករដាំទុរេនដ៏មានបទពិសោធន៍ម្នាក់ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានប្រឡូកក្នុងការដាំដុះទុរេនរយៈកាល ៩ ឆ្នាំមកនេះ បានបង្ហាញពីលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។ នៅក្នុងចម្ការរបស់លោក ដែលមានដើមទុរេនសរុបចំនួន ៣៧០ ដើម បច្ចុប្បន្នទើបតែមានចំនួន ១១០ ដើមប៉ុណ្ណោះ ដែលកំពុងផ្តល់ផលនៅក្នុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បរិមាណផលដែលទទួលបានពីដើមដែលកំពុងផ្តល់ផលទាំង ១១០ ដើមនេះ គឺស្ថិតក្នុងចន្លោះពី ១៨ ទៅ ២៣ តោន ដែលជាលទ្ធផលគាប់ចិត្តយ៉ាងខ្លាំង។ លោកបានសម្រេចចិត្តដាំពូជ ម៉ាន់ថង ទាំងអស់ ដោយសារពូជនេះមានរសជាតិឆ្ងាញ់ សាច់ស្ងួត និងមានទីផ្សារល្អ ស្រួលលក់ចេញ។
លោក ជីវន្ត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ គឺអាស្រ័យទាំងស្រុងលើបច្ចេកទេសថែទាំដ៏ហ្មត់ចត់ ការថែទាំទុរេន តម្រូវឲ្យយើងចេះសង្កេតមើលវាឲ្យបានដិតដល់ ចេះប្រើប្រាស់ថ្នាំ និងជីឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ប្រសិនបើយើងប្រើប្រាស់ជី និងថ្នាំដោយមិនច្បាស់លាស់ទេនោះ យើងនឹងមិនទទួលបានផលឡើយ។ បន្ថែមលើនេះ កសិកររូបនេះបានរៀបរាប់ពីការគ្រប់គ្រងទឹក និងសត្វល្អិតថា ការស្រោចទឹក ក៏ត្រូវចេះសង្កេតដែរ ព្រោះឆ្នាំខ្លះត្រូវការទឹកច្រើន ឆ្នាំខ្លះត្រូវការស្រោចតិចតួច ។ ជាមួយគ្នានេះ ចំពោះការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវតែមានជំនាញច្បាស់លាស់ ដើម្បីប្រើប្រាស់ឲ្យចំគោលដៅ ថាតើត្រូវសម្អាតសត្វល្អិតប្រភេទអ្វីឲ្យប្រាកដ ។
ចំពោះស្ថានភាពទីផ្សារវិញ ទុរេនមណ្ឌលគិរីមិនត្រឹមតែលូតលាស់បានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទីផ្សារទូលំទូលាយ ដោយតម្លៃលក់ដុំគឺស្ថិតក្នុងចន្លោះពី ២ដុល្លារកន្លះ ទៅ ៣ ដុល្លារក្នុងមួយគីឡូក្រាម។ ការលក់នៅលើទីផ្សារក្នុងស្រុក គឺមានភាពស្រួលណាស់ ដោយមានតម្រូវការគ្រប់គ្រាន់។ ទោះបីជាយ៉ាងណាក៏ដោយ លោក ជីវន្ត បានកត់សម្គាល់ថា ទីផ្សារនៅឆ្នាំនេះហាក់មិនសូវល្អប្រសើរដូចឆ្នាំមុនៗនោះទេ ដោយសារបញ្ហាប្រឈមនៃការហូរចូលនៃទុរេនក្លែងបន្លំពីប្រទេសជិតខាង តាមរយៈស្រុកមេមត់ ដែលត្រូវបានឈ្មួញយកមកលក់បន្លំជារបស់ខ្មែរ។ សកម្មភាពនេះ បានធ្វើឲ្យទុរេនខ្មែរពិតប្រាកដថយចុះទីផ្សារបន្តិចបន្តួច និងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។
ជាមួយគ្នានេះ លោកបានថ្លែងសំណូមពរយ៉ាងទទូច ប្រសិនបើឈ្មួញកណ្តាល ដែលនាំទុរេនមកពីប្រទេសជិតខាង គួរតែប្រាប់អ្នកទិញឲ្យបានច្បាស់លាស់ ថាទុរេនមួយណាជាទុរេនខ្មែរពិត និងមួយណាជាទុរេននាំចូលពីប្រទេសជិតខាង។ វាជាការល្អណាស់ ប្រសិនបើពួកគេមិនភូតកុហកអតិថិជន ដើម្បីរក្សាភាពស្មោះត្រង់ និងមុខមាត់ទុរេនខ្មែរ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្ទៃដីដាំដុះទុរេនសរុបទូទាំងខេត្តមានចំនួន ៣០១ ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន ១៦៧ ហិកតា។ សម្រាប់បរិមាណផលសរុបដែលទទួលបានគឺមានរហូតដល់ ២ ៩២៣ តោន ដោយទិន្នផលជាមធ្យមសម្រេចបាន ១៧,៥០១ តោន(១៧តោនកន្លះ) ក្នុងមួយហិកតា ដែលនេះជាទិន្និន័យរដូវប្រមូលផលឆ្នាំ២០២៥ ។
មន្ត្រីជំនាញរបស់មន្ទីរកសិកម្មបានចុះធ្វើសកម្មភាពយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបច្ចេកទេសសំខាន់ៗ ដូចជា ការការពារជំងឺ សត្វល្អិត និងការថែទាំ ជូនដល់កសិករ។ ជាមួយគ្នានេះ មន្ទីរក៏បានជម្រុញឱ្យកសិករអនុវត្តបច្ចេកទេសកសិកម្មល្អ ក្នុងផលិតកម្មដំណាំទុរេន និងផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្ម ។ លោកបញ្ជាក់ថា ពេលបច្ចុប្បន្នដំណាំទុរេននៅខេត្តមណ្ឌលគិរី មិនមានក្រុមហ៊ុន កុងត្រាទទួលទិញលក់នៅឡើយទេ មានតែឈ្មួញមកប្រមូលទិញនាំទៅខេត្តផ្សេងៗ ៕អ៊ិត ភីរុណ
-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS5 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា