ព័ត៌មាន
ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវលំប្រវែង ២៧គីឡូម៉ែត្រ និងសំណេះសំណាលជាមួយសមាជិកបក្ស នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំ ប្រវែង២៧ គីឡូម៉ែត្រ ដែលស្ថិតក្នុងឃុំសាគ្រាម និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សូមជម្រាបថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដើម្បីជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលកន្លងមកតែងតែជួបប្រទះការលំបាកក្នុងការធ្វើដំណើរលើដងផ្លូវដែលរងការខូចខាត ជាពិសេសពួកគាត់ជួបការលំបាកក្នុងការរស់នៅ ដូចជា មានដីហុយខ្លាំង រអិល និងមានជង្ហុកជាដើម ជាពិសេសនៅក្នុងរដូវវស្សា។
នៅក្នុងឱកាសនោះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានគូសបញ្ជាក់ថា ផ្លូវលំប្រវែង២៧ គីឡូម៉ែត្រ ដែលចាប់ផ្តើមពីភូមិគេន្ទាក តភ្ជាប់ទៅកាន់ភូមិត្រពាំងព្រីង ក្នុងឃុំសាគ្រាមនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ធានាសុវត្ថិភាពចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនកសិផល កសិឧស្សាហកម្ម និងស្បៀងអាហារនានារបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ ដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលធំទី៣ហើយ ដែលលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនេះ ក្នុងនោះគម្រោងទី១ គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន ១០៦ខ្សែ សរុបប្រវែង២១៥ គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ និងគម្រោងទី២ ការសាងសង់ផ្លូវលំក្រាលគ្រួសក្រហម ប្រវែង ៥.៧ គីឡូម៉ែត្រ នៅក្នុងឃុំក្រយា។
ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លាមួយចំនួន មកចែកជូនដល់ថ្នាក់ដឹកនាំគណបក្ស ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម សរុបប្រមាណ ៤១៤៩ នាក់ ។
ក្រៅពីការផ្ដល់ជូននូវអំណោយទាំងនេះហើយ ឯកឧត្តម លោកអ្នកឧកញ៉ា ក៏បានធ្វើការចងដៃដល់គូរស្វាមីភរិយាថ្មីចំនួន ៨៤គូរ និងស្ត្រីមានផ្ទៃពោះចំនួន ១០៤នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១សែនរៀលផងដែរ។
សូមបញ្ជាក់ថវិកាសរុបដែលបានចំណាយក្នុងកម្មវិធីសំណេះសំណាល ការរៀបចំពិធីនាថ្ងៃនេះ សរុបអស់ថវិកា ប្រមាណ ២៥៥ លានរៀល៕ អត្ថបទ៖ សំ សីហា



















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ