ព័ត៌មាន
អាជ្ញាធរ បន្តចុះធ្វើបច្ចុប្បន្នភាពបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យដល់ពលរដ្ឋ
អាជ្ញាធរមូលដ្ឋានតាមឃុំ-សង្កាត់ ជារៀងរាល់ខែ តែងចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីសម្ភាសធ្វើបណ្ណក្រីក្រ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ទន្ទឹមនឹងការសម្ភាសធ្វើបណ្ណថ្មី អាជ្ញាធរក៏បន្តធ្វើបច្ចុប្បន្នភាព ចំពោះប្រជាពលរដ្ឋដែលមានបណ្ណជិតផុតសុពលភាពផងដែរ។
ការសម្ភាសធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាការងារដែលមន្ត្រីឃុំ-សង្កាត់ មន្ត្រីភូមិ ចុះធ្វើជាប្រចាំ នៅពេលពិនិត្យឃើញថា គ្រួសារណាមួយពិតជាមានជីវភាពខ្វះខាត និងត្រូវការចាំបាច់នូវការគាំពារពីរដ្ឋាភិបាល។ ការងារធ្វើបច្ចុប្បន្នភាពបណ្ណទាំងពីរ ក៏អនុវត្តជាប្រចាំផងដែរ នៅពេលដែលមានការពិនិត្យឃើញ ថាបណ្ណគ្រួសារណាមួយជិតហួសសុពលភាព។
ជាក់ស្ដែងប៉ុន្មានថ្ងៃមកនេះ មន្ត្រីសង្កាត់ដង្កោ ខណ្ឌដង្កោ បន្តចុះធ្វើសម្ភាសធ្វើបណ្ណជូនប្រជាពលរដ្ឋរស់នៅ តំបន់ទីលានចាក់សំរាម ជើងឯក។ ប្រជាពលរស់នៅទីនេះ គឺភាគច្រើនរស់នៅប្រកបរបររើសអេតចាយ នៅទីលានចាក់សំរាម ដើម្បីចិញ្ចឹមជីវិត។
លោក សុខ ជា មន្ត្រីសង្កាត់ដង្កោកាន់លើការងារបណ្ណសមធម៌ បណ្ណងាយរងហានិភ័យ លើកឡើងថា លោក និងមន្ត្រីភូមិ តែងចុះបំពេញការងារមួយនេះ ជាប្រចាំ។ លោកថានេះ ជាការងារចាំបាច់ ដែលរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ ផ្ដល់ការគាំពារទាំងផ្នែកសុខភាព ក៏ដូចជាថវិកាជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។
សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ទីលានចាក់សំរាម ពួកគាត់ម្នាក់ៗបង្ហាញនូវភាពសប្បាយចិត្ត ដែលអាជ្ញាធរបានចុះមកសម្ភាសធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជូនពួកគាត់ដោយផ្ទាល់នៅទីតាំងពួកគាត់រស់នៅ។ សប្បាយចិត្តដោយពួកគេដឹងពីអត្ថប្រយោជន៍ធំធេង នៃបណ្ណទាំងពីរ ពិសេសការគាំពារផ្ដល់សេវាថែទាំសុខភាព ការទទួលបានការព្យាបាលដោយមិនគិតថ្លៃ ក៏ដូចជាការទទួលបានថវិកាមួយចំនួនជាប្រចាំខែ បើសិនពួកគេទទួលបានបណ្ណសមធម៌។
អត្ថប្រយោជន៍នៃបណ្ណសមធម៌ រួមមាន៖ ការទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យរដ្ឋ ការទទួលប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ចំពោះអត្ថប្រយោជន៍ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រួមមាន៖ ការទទួលបាន ការព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងការទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)៕ អត្ថបទ៖ គឹម ហុក









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣