ព័ត៌មាន
ពលរដ្ឋស្រុកភ្នំស្រួចជិត២ម៉ឺននាក់ ទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននិងកំពុងបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ បានចំនួន១៥,៦៦៩នាក់ ស្រី១០,៧១៨នាក់ (លើសផែនការគ្រោងទុកចំនួន៥ដង) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។
ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ និងនាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន១៥៦៦៩នាក់។
ក្នុងនាមជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងសមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្ត បានប្តេជ្ញាចិត្តបន្តធ្វើបេសកកម្មចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើយ៉ាងណាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលខ្វះលទ្ធភាពក្នុងការព្យាបាល មិនទទួលសេវាថែទាំសុខភាពនោះទេ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រួច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្តែងនូវកត្តញ្ញូតាសេចកី្តគោរពដឹងគុណ និងអំណរគុណដ៏ជ្រាវជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចជាបីតាស្ថាបនិក នៃសុខសន្តិភាពប្រទេសជាតិ។ បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រី្ត បន្តវេណ ក៏សម្តេចបានបន្តថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិឲ្យគង់វង្ស និងកំពុងបន្តការអភិវឌ្ឍន៍ពីអាណតិ្តសម្តេចតេជោ បានអនុវត្តន៍ហើយ ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរបន្តទៀត។ ដោយឡែកវិស័យអប់រំ វិស័យសុខាភិបាល ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធបញ្ហាសុខាភិបាលនេះឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី រដ្ឋមន្រី្តក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានគិតគូរជាខ្លាំងដល់សុខទុកប្រជាពលរដ្ឋ ជាពិសេសនៅទូទាំងប្រទេស និងដោយឡែក ក្នុងខេត្តកំពង់ស្ពឺ ជាសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច។
ប្រជាពលរដ្ឋ អញ្ជើញមកទទួលសេវាថែទាំសុខភាព បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់ខ្ពស់ក្នុងការផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវាជូនពួកគាត់ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ គិតពីថ្ងៃទី០២ ធ្នូ ឆ្នាំ២០១២ ដល់ ៧ មិថុនា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ ដែលមាន ២៩ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និង ៤សាខា តាមសាកលវិទ្យាល័យ) ក្រោមការដឹកនាំចង្អុលបង្ហាញយ៉ាងប៉ិនប្រសព្វនិងដោយផ្ទាល់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី៕អត្ថបទ រដ្ឋា













-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS5 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា