ព័ត៌មាន
ព្រះសង្ឃ និងសប្បុរសជនខេត្តស្វាយរៀងបន្តនាំអំណោយផ្តល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែន
ព្រះសង្ឃ និងសប្បុរសជនខេត្តស្វាយរៀង ដឹកនាំដោយព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនទៅផ្តល់ជូនដល់ដៃវីរយុទ្ធជន និងវរៈនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រទិសខេត្តពោធិសាត់ និងខេត្តបន្ទាយមានជ័យ។
ព្រះតេជគុណ មុំ សយ មានសង្ឃដិកាថា ការនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកផ្តល់ជូនដល់ វរកងទព័ និងវរៈនគរបាល គឺជាការឆ្លើយតបរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី ដែលភាគីថៃឈ្លានពានមកលើបូរណៈភាពទឹកដីកម្ពុជា ។
ក្នុងនាមមន្ត្រីសង្ឃ និងតំណាងសប្បុរសជន ព្រះវិសុទ្ធិញ្ញាណ មុំ សយ បានសម្ដែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងវីរៈយុទ្ធជន ដែលឈរជើងនៅជួរមុខទប់ទល់ការពារថៃចូលទន្ទ្រានឈ្លានពាន មកលើបូរណភាពទឹកដីយ៉ាងអង់អាចដោយនិងមិនរាថយ គោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងខ្ជាប់ខ្ជួន ។
ព្រះអង្គមានសង្ឃដីការបន្តថា គ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ដែលប្រគល់ជូន វរៈកងទព័នៅពេលនេះគឺជាសម្ភារៈរបស់សប្បុរសជន ក្នុងគោលបំណងផ្សារភ្ជាប់រវាង វីរៈកងទ័ពជួរមុខ និងសមរភូមិក្រោយតែប៉ុណ្ណោះ ហើយក៏ជាការឆ្លើយតបនូវ មនោសញ្ចេតនារវាងព្រះសង្ឃ ពុទ្ធបរិស័ទ ពលរដ្ឋ ដើម្បីបំពេញបន្ថែមតម្រូវការរបស់វីរៈកងទ័ពពីលើរបបដែលរាជរដ្ឋាភិបាលបានធ្វើការផ្គត់ផ្គង់ ។
ជួសមុខនិងតំណាងអោយ វីរៈកងទព័ សមរភូមិជួរមុខ នៅគ្រប់ទីតាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃ បងប្អូនពលរដ្ឋ សប្បុរសជន ខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ផ្គត់ផ្គង់គ្រឿងឧបភាគ បរិភោគ និងសម្ភារៈប្រើប្រាស់ ដល់ វីរ:កងទព័ គឺជាចំណែកយ៉ាងធំធេង និងជ្រាលជ្រៅបំផុតក្នុងបុព្វហេតុការពារទឹកដីប្រឆាំងតបតជាមួយនឹងអ្នកឈ្លានពានដែលចូលទន្ទ្រានទឹកដីរបស់យើង ។
តំណាងបានបញ្ជាក់ថាគិតមកដល់បច្ចុប្បន្ននេះមានរយៈពេលច្រើនខែមកហើយ សកម្មភាពនៅសមរភូមិជួរមុខ វីរ:កងទព័យើងបានរក្សាទីតាំងឈរជើងនៅគ្រប់តំបន់ដែលគោលដៅភាគីថៃចូលឈ្លានពាន ពោលគឺវីរៈកងទ័ពបន្តការពារបូរណភាពទឹកដី រក្សាភាពស្ងៀមស្ងាត់ តាមការណែនាំអត់ធ្មត់របស់ថ្នាក់ដឹកនាំ៕ ដោយ ៖ ភា សារិត






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ