ព័ត៌មាន
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ណែនាំមន្ត្រីបក្សត្រូវសកម្មក្នុងការចុះមូលដ្ឋាន
កោះកុង ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបក្សនៅស្រុកបូទុមសាគរ ត្រូវតែធ្វើការអោយសកម្មចំពោះការចុះទៅមូលដ្ឋាន ដើម្បីជួប និងដឹងសុខទុក្ខប្រជាជន ហើយជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
ក្នុងពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីរបស់គណបក្សជំនាន់ទី២៤ នៅទីស្នាក់ការបក្សស្រុកបូទុមសាគរ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា បានបន្តថា មន្ត្រីគណបក្សត្រូវតែត្រួតពិនិត្យការងារខ្លួន ដើម្បីរកឱ្យឃើញចំណុចវិជ្ជមាន និងអវិជ្ជមានហើយធ្វើការកែលម្អ ។ របបការងារ ចុងក្រោយគឺ របបរាយការណ៍សុំយោបល់ មានន័យថាបើមានបញ្ហាគឺត្រូវតែរាយការណ៍ ហើយសុំយោបល់ថ្នាក់លើដើម្បីជួយអន្តរាគមន៍ ។
លោកជំទាវបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីបក្សស្រុកបូទុមសាគរទៀតថា គណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាជនជារបស់ប្រជាជន និងដើម្បីប្រជាជន ។ ដូច្នេះប្រជាជន គឺជាកត្តាកំណត់ជោគជ័យរបស់គណបក្ស។ ប្រជាជនគាំទ្រទើបគណបក្សសម្រេចបេសកកម្មរបស់ខ្លួនបាន ហើយអាចដឹកនាំប្រទេសបានជារៀងរហូត។
លោកស្រី ង៉ែ ដា តំណាងសិក្ខាកាមវគ្គអប់រំនយោបាយបក្សចំនួន៦៥នាក់ បានប្តេជ្ញាចិត្តថាពួកគេនឹងយកចំណេះនយោបាយដែលបានសិក្សារៀនត្រូវទៅអនុវត្តអោយបានត្រឹមត្រូវបានគោលនយោបាយរបស់គណបក្សដែលបានដាក់ចេញអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខនិ្តក់ តាមសេចក្តីសម្រេចនានា។ បន្តយកអស់កម្លាំងកាយ សមត្ថភាព និងលទ្ធភាពគ្រប់បែបចូលរួមរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយគណបក្ស និងយុទ្ធសាស្ត្ររបស់រាជររដ្ឋាភិបាលកម្ពុជា ឱ្យបានជោគជ័យ និងយកចិត្តទុកដាក់ពង្រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងមូលដ្ឋាន និងបន្តកសាង ពង្រឹងអង្គការចាត់តាំងគណបក្សឱ្យបាន រឹងមាំទាំងទស្សនៈ គោលជំហរ នយោបាយ សតិអារម្មណ៍និងអនុវត្តឱ្យបានល្អនូវគោលការណ៍ «សមាជិកបក្សម្នាក់ ជាសំឡេងឆ្នោតគាំទ្រមួយសំឡេងសម្រាប់គណបក្ស ដើម្បីនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា និងធានានិរន្តរភាពនៃជ័យជម្នះរបស់បក្សនៅគ្រប់ការបោះឆ្នោត៕ ដោយ ៖ មករា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣